មូលហេតុសំខាន់ៗ បញ្ជាក់ថាសិស្សនិទ្ទេសC ជោគជ័យក្នុងជីវិតជាងសិស្សនិទ្ទេសA
មនុស្សជឿជាក់ថាប្រសិនជាខំប្រឹងរៀននិងទទួលបានពិន្ទុខ្ពស់ អ្នកនឹងទទួលបានការងារប្រាក់ខែខ្ពស់។ តែគួរឲ្យស្តាយ សង្គមពិតវាមិនអ៊ីចឹងរហូតទេ។ អ្វីតែសំខាន់គឺចំណេះដឹងនិងសមត្ថភាពពិតប្រាកដ។ ខាងក្រោមនេះជាមូលហេតុសិស្សនិទ្ទេសC ជោគជ័យក្នុងជីវិតជាងសិស្សនិទ្ទេសA៖
១) ពួកគេដឹងពីអ្វីដែលពួកគេចង់បាន៖ សិស្សនិទ្ទេសCមិនចំណាយពេលទៅថ្នាក់ដែលមិនមានប្រយោជន៍នោះទេ។ ពួកគេចំណាយពេលទៅរៀនអ្វីដែលត្រូវនឹងក្តីសុបិនរបស់ពួកគេ។
២) មានបទពិសោធន៍៖ សិស្សនិទ្ទេសCភាគច្រើនធ្វើការងារមុនសិស្សដទៃ។ ទោះបីជាការសិក្សាមានការថយចុះ តែពួកគេទទួលបានបទពិសោធន៍ដ៏មានតម្លៃ។ មានពេលខ្លះ បទពិសោធន៍មានសារៈសំខាន់ជាងសញ្ញាប័ត្រទៅទៀត។
៣) ទំនាក់ទំនង៖ សិស្សនិទ្ទេស A រវល់តែសិក្សាមុខវិជ្ជាដែលមិនដឹងថាមានប្រយោជន៍ឬក៏អត់ សិស្សនិទ្ទេសCចាប់ផ្តើមកសាងទំនាក់ទំនងជាមួយមនុស្សដទៃ។ ក្នុងជីវិតពិត ការស្គាល់មនុស្សច្រើនអាចមានការផ្លាស់ប្តូរក្នុងជីវិតបាន៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org