ឪពុក​អ្នកមាន​បង្រៀន​កូន​ ​«​​​​​ទោះ​​ចាយ​លុយយ៉ាងណា​ ក៏​នៅ​តែ​ក្លាយ​ជា​អ្នក​មាន​​»​



ម្សិលមិញ BizKhmer បានចេញផ្សាយខ្លះៗហើយ អំពីសៀវភៅ «ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ» ដែលបង្ហាញសំណួរ ៥អំពីសេរីភាពនៃហិរញ្ញវត្ថុ។ ថ្ងៃនេះ យើងសូមបង្ហាញ ៦មេរៀនទៀតអំពីសៀវភៅថ្មី «ឪពុកអ្នកមានបង្រៀនកូន អោយក្លាយជាអ្នកមានដោយមិនចំាបាច់កាត់ការប្រើប្រាស់កាតឥណទានរបស់អ្នក» ។  ទោះបីជាអ្នកចាយវាយមិនសន្សំសំចៃ ក៏អ្នកនៅតែអាចក្លាយជាអ្នកមានបានដែរ ដោយបង្វែរបំណុលអាក្រក់ឲ្យទៅជាបំណុលល្អ។ សៀវភៅនេះមានមេរៀន ៦ចំណុចសំខាន់ៗ៖

1. តើអ្វីទៅគឺជាតម្លៃនៃការធ្វើជាមនុស្សសន្សំសំចៃ? 2. តើតម្លៃនៃកំហុសជាអ្វី? 3. តើអ្វីទៅជាតម្លៃនៃការអប់រំ? 4. តើអ្វីជាតម្លៃនៃការកាត់កាតឥណទានរបស់អ្នកនោះ? 5. តើអ្វីទៅជាតម្លៃក្នុងការកម្ចាត់បំណុលអាក្រក់? 6. តើអ្វីទៅជាតម្លៃក្នុងការផ្លាស់ប្តូរ? សៀវភៅនេះនឹងពន្យល់អំពីការប្រើប្រាស់កាតឥណទាន ឬក៏ការចាយលុយរបស់អ្នក ហើយដោះស្រាយបំណុលអាក្រក់របស់អ្នក។

ជាមួយគ្នានេះដែរ សៀវភៅនេះរៀបរាប់ពីភាពខុសគ្នារវាងបំណុលល្អ និងបំណុលអាក្រក់ និងបង្ហាញថាមូលហេតុអ្វី បានជាការប្រើប្រាស់កាតឥណទានមានការទទួលខុសត្រូវ ដែលជាជំហានដំបូងឆ្ពោះទៅរកការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុរបស់អ្នកនៅពេលអនាគត។ មិនត្រឹមតែប៉ុណ្ណោះ សៀវភៅនេះក៏បង្ហាញអ្នកអំពី សារៈសំខាន់អំពីលុយរបស់អ្នកធ្វើការឱ្យអ្នក ហើយដូច្នេះ អ្នកនឹងមិនចង់ចំណាយជីវិតរបស់អ្នកធ្វើឱ្យលុយទៀតទេ។ មូលហេតុចម្បងដែលមនុស្សមានបញ្ហាផ្នែកហិរញ្ញវត្ថុ គឺដោយសារតែពួកគេបានចំណាយពេលវេលាជាច្រើនឆ្នាំនៅក្នុងសាលារៀន ប៉ុន្តែមិនដែលបានរៀនអ្វីសោះអំពីលុយ។ លទ្ធផលនោះ គឺថាប្រជាជនរៀនដើម្បីធ្វើការឱ្យលុយ ប៉ុន្តែមិនដែលឱ្យលុយធ្វើការឱ្យពួកគេវិញទេ។ បើសិនលោកអ្នកចង់អានសៀវភៅនេះ លោកអ្នកអាចរកទិញបាននៅតាមបណ្ណាគារទូទាំងប្រទេសបាន៕

X
5s