ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ សម្រាប់យុវវ័យ «អាថ៌កំបាំងអំពីលុយ...!»
កាន់តែពិសេសសម្រាប់មិត្តអ្នកអាន ដែលនិយមអានសៀវភៅពាក់ព័ន្ធនឹងការស្វែងរកសេរីភាពហិរញ្ញវត្ថុ។
សៀវភៅ «ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ» ត្រូវបានប្រែសម្រួលជាភាសាខ្មែរហើយ ហើយមាន ៥សំណួរពីឪពុកអ្នកមាន ដែលលោកអ្នកគួរតែអាន ដើម្បីឆ្ពោះទៅកាន់សេរីភាពនៃហិរញ្ញវត្ថុ។ «សេរីភាពនៃហិរញ្ញវត្ថុ» គឺត្រូវបានចាប់ផ្ដើមឡើងពីការឆ្លើយសំណួរទាំងនេះ ៖
- តើពេលខ្លះអ្នកដែលមានអារម្មណ៍ថា អ្វីដែលអ្នកបានរៀននៅសាលាដូចជាគ្មានអ្វីទាក់ទងជាមួយនឹងជីវិតរបស់អ្នកដែរឬទេ?
- តើអ្នកមានអារម្មណ៍ថា សាលារៀនមិនបានរៀបចំអោយអ្នកជួបជាមួយនឹងពិភពលោកពិតប្រាកដដែរឬទេ ?
- នៅពេលដែលអ្នកចង់ទិញអ្វីមួយដែលសំខាន់ តើឪពុកម្ដាយរបស់អ្នកតែងតែនិយាយថាពួកគាត់គ្មានលទ្ធភាពទិញវាអោយអ្នកដែរឬទេ?
- តើអ្នកមានដែលលួចគិតថា អ្នកនឹងមិនអាចរស់នៅតាមជីវិតដែលអ្នកចង់បាននោះទេនៅពេលដែលអ្នករស់នៅដោយខ្លូនឯង ?
- តើអ្នកពិតជាចង់រៀនអំពីលុយ ប៉ុន្ដែគ្មានអ្នកណាម្នាក់ដែលនៅជុំវិញផ្ទះអ្នក ឬនៅសាលានិយាយអំពីវាដែរឬទេ ? បើសិនជាសំណួរនេះត្រូវនឹងអ្នកបាន ពីរ ឬច្រើនជាងពីរនោះ សៀវភៅនេះ គឺពិតសម្រាប់អ្នកហើយ។ ឪពុកអ្នកមាននិយាយថា ៖«ខ្ញុំតែងតែរើបម្រាស់ជាមួយនឹងស្ថានភាពទាំងនេះពេលដែលខ្ញុំធំពេញវ័យ។ ខ្ញុំមិនដែលធ្វើបានល្អនៅសាលានោះទេ ខ្ញុំស្ទើរតែរៀនត្រួតថ្នាក់ទី ១០ ទៀតផង។ ឥឡូវនេះខ្ញុំបាននាំមកនូវជីវិតមួយដែលខ្ញុំចង់បានយ៉ាងពិតប្រាកដ គឺជីវិតដែលទទួលបានសេរីភាពខាងផ្នែកហិរញ្ញវត្ថុយ៉ាងពេញលេញ»។