សំអាង​លើ​តារានិករ​ទាំង​១២ អ្នក​នឹង​ដឹង​ថា​ពេល​ខឹង​មានសភាព​យ៉ាង​ម៉េច​



តើអ្នកដឹងទេថា តារានិករទាំង១២នេះ គឺបង្ហាញការខឹងសម្បារបស់ពួកគេខុសៗគ្នា? តើពួកគេខឹងមានលក្ខណៈខុសគ្នាយ៉ាងណា ហើយតារានិករណាខ្លះដែលពិបាកជាងគេពេលខឹងម្ដងៗ?

១) Aries (ចៀមឈ្មោល) ៖ អ្នកដែលកើតចាប់ពីថ្ងៃទី២០ មីនា ដល់១៩មេសាគឺស្ថិតក្នុងតារានិករនេះ។ ពេលដែលតារានិករនេះខឹង គេសឹងតែអាចដុតអ្នកទាំងរស់បានប្រសិនបើអ្នកមិនចេះសម្រុះសម្រួលគេទេ ព្រោះវាជាតារាករមានធាតុភ្លើង។

២) Taurus (គោឈ្មោល) ៖ សម្រាប់អ្នកដែលកើតចាប់ពីថ្ងៃ ទី ១៩មេសា ដល់ ២០ឧសភា។ ពេលដែលគេខឹងល្មមៗ គេមិនសូវជាបញ្ចេញមកក្រៅទេ តែបើហួសហេតុពេកនោះ គេនឹងតបត រហូតម្ខាងទៀតបាត់មាត់តែម្ដង។

៣) Gemini (សញ្ញាភ្លោះ) ៖ សម្រាប់អ្នកកើតពីថ្ងៃទី ២០ ឧសភា ដល់២០មិថុនា។ វាជាតារានិករដែលមានចិត្តត្រជាក់ ផងដែរ មិនសូវឆាប់ខឹង បើខឹងក៏មិនសូវខ្លាំងពេកដែរ ហើយគេមិនចូលចិត្តទុកការខឹងក្នុងខ្លួនយូរទេ។

៤) Cancer (ក្ដាម) ៖ សម្រាប់អ្នកកើតពីថ្ងៃទី ២០មិថុនា ដល់២២កក្កដា។ វាជាតារានិករដែលសំបូរដោយក្ដីស្រឡាញ់និងការលើកលែងចំពោះអ្នកដទៃ ។ ពេលអ្នកធ្វើកំហុសអ្វីមួយលើគេ គេនឹងមិនចង់គំនុំឡើយ តែវាមិនអាចញឹកញាប់ពេកទេ។

៥) Leo (តោ)៖ សម្រាប់អ្នកកើតពីថ្ងៃទី ២២កក្កដា ដល់២២សីហា។ វាជាតារានិករមានធាតុភ្លើង ពេលដែលខឹងគេមានចារឹកដូចកូនក្មេងអញ្ចឹង ហើយក៏ជាមនុស្សឆាប់ខឹងឆាប់បាត់ដែរ។

៦) Virgo (ស្រីក្រមុំ) ៖ សម្រាប់អ្នកកើតពី២២សីហា ដល់២២កញ្ញា។ តារានិករនេះត្រូវបានដឹងថាជាតារានិករដែលពូកែទ្រាំបំផុត។ គេជាមនុស្សចិត្តស្ងប់ មិនងាយនឹងខឹងនរណាសោះឡើយ។

៧) Libra (ជញ្ជីង) ៖ សម្រាប់អ្នកកើតពី២២កញ្ញា ដល់២៣តុលា។ ជាមនុស្សត្រូវការតែសុខ ហើយមិនចង់ឈ្លោះទាស់ទែងនរណាឡើយ។

៨) Scorpio (ខ្យាដំរី) ៖ សម្រាប់អ្នកកើតពីថ្ងៃទី២៣តុលាដល់ ២១ វិច្ឆិកា។ ពេលពួកគេខឹង គេនឹងតបតមកអ្នកវិញជាមិនខាន បើគេស្ងាត់ដាក់អ្នកហើយ អ្នកត្រូវត្រៀមខ្លួនទៅព្រោះគេនឹងជះពាក្យជាច្រើនមកលើអ្នកវិញ។

៩) Sagittarius (មនុស្សកាន់ធ្នូ) ៖ សម្រាប់អ្នកកើតពីថ្ងៃទី២១ វិច្ឆិកា ដល់ ២១ធ្នូ។ តែពួកគេខឹងហើយ បញ្ហានោះនឹងមិនចប់ងាយៗឡើយ ព្រោះថាគេនឹងនៅទីនោះចាំតបតអ្នករហូត។

១០) Capricon ( ពពែ)៖ សម្រាប់អ្នកកើតពីថ្ងៃទី ២១ធ្នូ ដល់១៩មករា។ ជាទូទៅ តារានិករនេះក៏មិនសូវចេះខឹងដូចតារានិករដទៃ ទៀតដែរ ដូចនេះអ្នកអាចចរចាជាមួយគេបានស្រួលពេលមានបញ្ហា។

១១) Aquarius (ចាក់ទឹកសមុទ្រ) ៖ សម្រាប់អ្នកកើតថ្ងៃទី ១៩មករា ដល់១៨កុម្ភៈ។ ភាគច្រើនគេជាមនុស្សចូលចិត្តជជែកវែកញែករកខុសត្រូវហើយដោះស្រាយបញ្ហាដោយសន្តិវិធី គ្មានហិង្សាអ្វីទាំងអស់។

១២) Pisces (ត្រី) ៖ សម្រាប់អ្នកកើតថ្ងៃទី១៨កុម្ភៈ ដល់២០មីនា។ តារានិករនេះមានធាតុទឹក គេមិនចូលចិត្តខឹងទេ ហើយក៏ មិនចូលចិត្តមានរឿងច្រើនដែរ ។ គេនឹងដើរចេញ ឆ្ងាយ ប្រសិនបើមានកំហឹងកើតឡើង៕

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org

X
5s