ការសម្រេចចិត្ត ៣យ៉ាងដែលតែងនាំមានវិប្បដិសារី
ការសិក្សាថ្មីមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Texas បង្ហាញថា យើងបានធ្វើការសម្រេចចិត្តប្រហែលជា ៧០ដងក្នុងមួយថ្ងៃ។ ការសម្រេចចិត្ត មានខុស មានត្រូវ មានសមហេតុផល មិនសមហេតុផល បានគិតគ្រប់ជ្រុងជ្រោយ និងមិនបានគិតគ្រប់ជ្រុងជ្រោយ។
បើអាចជៀសបាន សូមកុំសម្រេចចិត្តតាមវិធី ៣យ៉ាងនេះ៖
១) ធ្វើការសម្រេចចិត្តដោយផ្អែកទៅលើគំនិតរបស់អ្នកដទៃ អ្នកដទៃត្រង់ចំណុចនេះ គឺមិនមែនសំដៅទៅលើឪពុកម្ដាយ បងប្អូន ឬមិត្តភ័ក្ដិដ៏ល្អរបស់អ្នកនោះទេ ។ តែចង់មានន័យថា ការសម្រេចចិត្តរបស់អ្នក គឺផ្អែកទៅតាមគំនិតរបស់គេ ដែលអ្នកមិនទាំងដឹងថា គំនិតនោះនឹងផ្ដល់ផលបែបណាចំពោះខ្លួនអ្នកនោះទេ។ អ្នកត្រូវច្បាស់ក្នុងចិត្តខ្លួនឯង និង ហើយត្រូវប្រាកដថា គំនិតរបស់អ្នកដទៃនោះ នឹងអាចនាំឱ្យការសម្រេចចិត្តរបស់អ្នកខកបំណងឬអត់? នាំផលល្អឬអត់?។
ជារួមអ្នកត្រូវសម្រចចិត្តដែលផ្អែកលើចំនេះដឹង បទពិសោធន៍ និងការថ្លឹងថ្លែងម៉ត់ចត់។
២) សម្រេចចិត្តដោយរំពឹងថា នឹងមិនបាច់ខំប្រឹងខ្លាំង កុំសម្រេចចិត្តទៅកិច្ចការទាំងឡាយណា ដែលលោកអ្នកគិតថា នឹងធ្វើឱ្យលោកអ្នកមិនចាំបាច់ខំប្រឹងខ្លាំង។ ការប្រឹងប្រែង គឺជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីសិក្សា អភិវឌ្ឍន៍ និងលើកដំកើងខ្លួនឯងឱ្យកាន់តែប្រសើរ។
បើសម្រេចចិត្ត ធ្វើតែកិច្ចការណាដែលងាយស្រួល នឹងធ្វើឱ្យលោកអ្នកមិនអាចហាត់ពត់លត់ដំខ្លួនឯងនោះទេ ហើយទៅថ្ងៃមុខអ្នកអាចនឹងស្ដាយក្រោយ។
៣) ការសម្រេចចិត្តតាមការបញ្ចេញអារម្មណ៍មួយឆាវ ការសម្រេចចិត្ត ដែលធ្វើឡើងដោយការបញ្ចេញអារម្មណ៍មួយឆាវ ដោយមិនបានគិតសព្វគ្រប់នោះ ច្បាស់ណាស់ថានឹងនាំផលមិនល្អដល់ខ្លួនអ្នក។ ការសម្រេចចិត្ត មិនមែនធ្វើឡើងតាមអារម្មណ៍នោះទេ បើអ្នកឆេវឆាវ គឺរឹតតែត្រូវទប់ឱ្យបាន បើមិនដូច្នោះទេ អ្នកនឹងស្ដាយក្រោយ៕
រក្សាសិទ្ធិដោយ : Bizkhmer
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១២ ៦៦៦ ១០៤
ដោយ៖ រតនៈវិភូ