ប្រើ​គន្លឹះទាំង​៤​នេះ ​ដើម្បី​ឲ្យ​គេ​ជឿ​លើ​​​ស៊ប់ រាល់​ពេល​ដែល​អ្នក​និយាយ​ម្តងៗ​



ការធ្វើឲ្យនរណាម្នាក់ជឿបាននោះគឺវាមិនមែនជារឿងងាយស្រួលឡើយ ហើយអ្នកក៏មិនអាចក្លាយជាមនុស្សបែបនោះបានយ៉ាងស្រួលដែរ ។ តែសំខាន់អ្នកគួរចាប់ផ្ដើមបង្កើនទម្លាប់ខ្លះៗជាមុនសិន។ ក្នុងនោះមានដូចជា៖

១) ជឿជាក់លើគំនិតខ្លួនឯង៖ ដើម្បីឲ្យអ្នកដទៃ ឆាប់ជឿអ្នក ដំបូងឡើយ អ្នកត្រូវជឿជាក់លើខ្លួនឯងសិន។ ការងារណាដែលអ្នកគិតថាធ្វើបាន ឆ្លើយថាធ្វើបាន ការងារណាដែលពិបាកឆ្លើយថាពិបាក។ អ្នកត្រូវឈរជំហរឲ្យរឹងប៉ឹងលើអ្វីដែលអ្នកគិត ទោះបីវាមិនអាចឬក៏អាចទៅរួចក្ដីអ្នកគប្បីជឿជាក់លើវា។

២) ចេះលៃលករបៀបនិយាយ៖ ការលៃលករបៀបនិយាយគឺពិតជាសំខាន់ណាស់ ប្រសិនបើចង់ឲ្យនរណាម្នាក់ជឿ។ បើគេមិនទាន់ជឿអ្នកទេ អ្នកត្រូវបង្កើនការនិយាយឲ្យលឿន ដើម្បីឲ្យគេគិតឡើងវិញ តែបើគេជឿអ្នកហើយ អ្នកគួរបន្ថយមកនិយាយមួយៗវិញ ដើម្បីបន្ថែមព័ត៌មានឲ្យកាន់តែលំអិតជាងមុន។

៣) ដឹងថាគេចង់ស្ដាប់អ្វី៖ មិនមែននឹកឃើញចេះតែនិយាយនោះទេ ដើម្បីឲ្យគេចង់ស្ដាប់ឬជឿអ្នក អ្នកត្រូវដឹងថាតើគេចង់បានអ្វីចង់ឮអ្វី។ បើគេមិនចូលចិត្តស្ដាប់អ្វីមួយជៀសឲ្យឆ្ងាយពីវាទៅ ។

៤) លើកឡើងផលវិជ្ជមាននិងអវិជ្ជមាន៖ ឧទាហរណ៍ថាអ្នកមានរឿងអ្វីមួយមកនិយាយប្រាប់គេ ហើយអ្នកគិតថាវាមិនត្រឹមត្រូវទេ ឬក៏វាខុស។ តែអ្នកក៏ត្រូវបង្ហាញដែរ មុននឹងអ្នកគិតថាវាមិនល្អ អ្នកក៏បានសិក្សាដែរថា វាល្អខ្លះដែរ តែគ្រាន់តែវាសំបូរដោយភាពអវិជ្ជមានច្រើនជាងវិជ្ជមានប៉ុណ្ណោះ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.inc.com

X
5s