អនុវត្ត​ «ទម្លាប់​ទាំង​ ៣​យ៉ាង​នេះ» អ្នក​នឹង​​ចាប់​មេរៀន​បាន​ឆាប់​រហ័ស​



តើអ្នកធ្លាប់ច្រណែននឹងមនុស្សដែលរៀនមេរៀនឆាប់ចេះ ឆាប់ចាំដែរឬទេ? ពួកគេហាក់ដូចជាគ្រាន់តែក្រឡេកក៏ចាំដែរ ខណៈពេលដែលយើងប្រឹងរៀនចង់ស្លាប់នៅមិនចង់ចេះផង។ តើអ្នកជឿឬក៍អត់ កត្តាខាងក្រោមនឹងជួយដល់ការសិក្សារបស់អ្នកឲបានល្អជាងមុន៖

១) រកកន្លែងសមរម្យ៖ ទីកន្លែងបង្កើតជាបរិយាកាស ហើយបរិយាកាសមានទំនាក់ទំនងទៅនឹងអារម្មណ៍របស់មនុស្ស។ អ្នកខ្លះអាចរៀននៅហាងកាហ្វេ ប៉ុន្តែអ្នកខ្លះត្រូវរៀននៅបណ្ណាល័យបានចេះ។ ដូច្នេះហើយ អ្នកត្រូវរកកន្លែងដែលត្រូវនឹងអត្តចរិតរបស់អ្នក។

២) កត់ត្រាទុក៖ ក្នុងនាមជាសិស្ស អ្នកប្រាកដជាតម្រូវការឲអានសៀវភៅច្រើនទំព័រ។ ដើម្បីឲមានប្រសិទ្ធភាពក្នុងការរៀន អ្នកត្រូវកត់ត្រាទុករាល់ចំណុចសំខាន់ទោះបីជាអ្នកគិតថាអ្នកចាំឬយល់ក៏ ដោយ។

៣) អានឲច្រើន៖ វាមិនមែនចម្លែកទេដែលសឹងតែការសិក្សាស្រាវជ្រាវឬអ្នកពូកែនិយាយអំពីសារៈសំខាន់នៃការអាន។ វារឹងតែមិនចម្លែកដែលមនុស្សដែលអានច្រើន ច្រើនតែមានចំណេះដឹងច្រើនជាងអ្នកមិនអាន។

៤) អនុវត្ត៖ ប្រាកដណាស់ អ្នកត្រូវអនុវត្តនូវអ្វីដែលអ្នកបានរៀនហើយ។ ការទទួលបានទ្រឹស្ដីតែមិនអនុវត្តគឺសូន្យ។ ការអនុវត្តនឹងជួយអ្នកយល់កាន់តែច្បាស់នឹងការចងចាំបានយូរអង្វែង។

ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖www.lifehack.org

X
5s