ប្រយោជន៍​សំខាន់ៗ ​​ទាំង៦នៃការសួរ​សំណួរ ដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍​



ការសួរសំណួរត្រឹមត្រូវនឹងជួយឲ្យអ្នកទទួលបាននូវចម្លើយសម្រាប់បន្តដំណើរជីវិតទៅមុខបានយ៉ាងរលូន។ សំណួរគឺជាប្រភពនៃរបកគំហើញ ព្រោះបើគ្មានការសួរក៏គ្មានចម្លើយ ឬ អ្វីដែលថ្មីនោះដែរ។ ដូច្នេះហើយសំណួរគឺពិតជាមានប្រយោជន៍ខ្លាំងណាស់។ ខាងក្រោមនេះជាហេតុផលដែលបង្ហាញថាការសួរគឺពិតជា សំខាន់៖

១) ពួកយើងរៀនសូត្រពីជីវិត៖តាមរយៈការសួរ៖តាមធម្មជាតិក្មេងតូចៗរៀនសូត្រពីមជ្ឈដ្ឋានជុំវិញពួកគេដោយការសង្កេត សាកល្បង និងការសួររកមូលហេតុ ហើយវាបានធ្វើឲ្យពួកគេយល់ដឹងពីទំនាក់ទំនងហេតុនិងផលព្រមទាំងខ្លឹមសារនៃពាក្យសម្ដីផងដែរ។ដូច្នេះហើយ បើមានចម្ងល់កាន់តែច្រើននោះ ពួកគេនឹងទទួលបានចំណេះកាន់តែច្រើនដែរ។

២) ដរាបណាពួកយើងសួរកាន់តែច្រើន ពួកយើងនឹងទទួលបានចម្លើយកាន់តែប្រសើរ៖គួរឲ្យសោកស្ដាយដែលមនុស្សភាគច្រើនពុំសូវមានទម្លាប់សួរច្រើន ជាហេតុនាំពួកគេមិនអាចរកដំណោះស្រាយសមរម្យ និង ថ្មី ព្រោះការដោះស្រាយបញ្ហានោះគឺពឹងលើតែបទពិសោធន៍ក្នុងអតីតកាល ដូច្នេះហើយនៅពេលវិធីនោះមិនអាចដំណើរការចំពោះករណីថ្មីដែលកំពុងកើតឡើង វានាំឲ្យជួបក្ដីបរាជ័យធំធេង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកចំណាយពេលតែបន្តិចដើម្បីបង្កើតសំណួរឲ្យបានច្បាស់ ហើយព្យាយាមរកចម្លើយនោះ អ្វីៗប្រាកដជាប្រសើរមិនខាន។

៣) គុណភាពនៃជីវិតរបស់អ្នកគឹអាស្រ័យទៅនឹងសំណួរដែលអ្នកសួរខ្លួនឯង៖ គុណភាពនៃការគិតរបស់អ្នកត្រូវបានកំណត់ដោយគុណភាពសំណួររបស់អ្នក ហើយវាប្រៀបដូចជាគ្រឿងម៉ាស៊ីនជំរុញការគិតរបស់អ្នកផងដែរ។

៤)ការសួរជួយឲ្យអ្នកមានគំនិតបើកទូលាយ៖ ការសួរនឹងជួយឲ្យការគិតរបស់អ្នកកាន់តែទូលាយ ដោយហេតុថា ខួរក្បាលរបស់អ្នកបានទទួលនូវទិន្នន័យជាច្រើនតាមរយៈការសួរ ដើម្បីយកទៅផ្ទៀងផ្ទាត់ ក៏ដូចជាវាយតម្លៃលើអ្វីមួយ។

៥)ការសួរជួយឲ្យអ្នកឆ្លាតវៃជាងមុន៖ នៅពេលអ្នកគិតបានទូលំទូលាយ អ្នកនឹងមានការយល់ដឹងច្រើនទៅលើទស្សនៈខុសៗគ្នា ហើយអ្នកនឹងសម្រេចចិត្តបានត្រឹមត្រូវជាងមុន។

៦) ការសួរសំណួរត្រឹមត្រូវនឹងបង្កើតសេចក្ដីសុខ៖ នៅពេលអ្នកសួរខ្លួនឯងនូវសំណួរដែលមានអត្ថន័យជ្រាលជ្រៅសម្រាប់ជីវិត អ្នកនឹងទទួលបាននូវអារម្មណ៍សុខស្ងប់ដូចជាការសួរថា តើសុភមង្គលមានអត្ថន័យដូចម្ដេចចំពោះខ្ញុំ? ឬតើរាល់ថ្ងៃខ្ញុំបានធ្វើអ្វីម្យ៉ាងដើម្បីឆ្ពោះទៅរកក្តីសុបិនឬទេ ?ភាពនៃជីវិតរបស់អ្នកគឹអាស្រ័យទៅនឹងសំណួរដែលអ្នកសួរខ្លួនមានទិន្នន័យនិងបទពិសោធន៍ច្រើន៕

ប្រែសម្រួល៖ ស្រីពៅ

X
5s