«មិត្តល្អពិតពិបាករក» តែងមានអត្តចរិតបែបនេះ
មិត្តល្អ ពិបាកនឹងរកបានណាស់ ហើយបើអ្នករកបានហើយនោះ អ្នកមិនគួរបោះបង់ចោលដោយងាយៗ នោះឡើយ។ ខាងក្រោមនេះជាអ្វីដែលបង្ហាញថា ម្នាក់នោះគឺជាមិត្តល្អ ពិតប្រាកដ៖
១) និយាយគោរពពាក្យសន្យា៖ មិត្តល្អ គឺមិនដែលមានទម្លាប់ក្បត់ពាក្យសន្យាដាក់គ្នានោះទេ បើសិនគេមិនអាចធ្វើអ្វីបាន គែនឹងមិនសន្យាអ្វីទាំងអស់ តែបើគេហ៊ាននិយាយថាធ្វើហើយនោះ ទោះបី វាពិបាកក៏គេមិនក្បត់សន្យាដែរ។
២) អាចពឹងពាក់គ្នាបាន៖ មិត្តភ័ក្ដិ តែងជួយគ្នាចុះឡើងបែបនេះ ព្រោះថា មនុស្សម្នាក់ៗ តែងត្រូវការគ្នា ជាពិសេសពេលជួបទុក្ខលំបាក។
៣) ស្មោះត្រង់៖ មិត្តល្អ មិនអាចនិយាយកុកគ្នា ឬក្បត់គ្នាបានទេ ព្រោះបើចាត់ទុកគ្នាថា ជាមិត្តហើយនោះ អ្វីៗ គឺត្រូវតែស្មោះត្រង់ជាដាច់ខាត។
៤) មិនសម្លឹងរកតែផលប្រយោជន៍៖ មិត្តល្អ នឹងមិនសម្លឹងផលប្រយោជន៍ពីគ្នានោះទេ មិត្តភាពកើតមានឡើងដោយសារការចង់រាប់អានគ្នា បើសម្លឹងតែពីប្រយោជន៍ នោះ អ្នកមិនអាចរាប់អានគ្នាបានយូរឡើយ។
៥) ចេះគោរពគ្នា៖ មិនថាគេរាប់អានគ្នាជិតស្និទ្ធ យ៉ាងណាក្ដី តែការគោរព ក្នុងនាមជាមិត្តភ័ក្ដិក៏គេមិនចោលដែរ។
៦) មិនអាត្មានិយម៖ មិត្តភក្ដិ មិនអាវមានគំនិតអាត្មានិយមបានឡើយ ព្រោះថា អ្នកគួរគិតដល់គេ ខណៈដែលគេនឹងគិតដល់អ្នក វិញនៅថ្ងៃមួយជាមិនខាន។
៧) តែងផ្ដល់ដំបូន្មានល្អៗ៖ បើឃើញមិត្ត ដើរលើផ្លូវមិនល្អឬមួយមានវិបត្តិអ្វីនោះ មិត្តល្អ នឹងមិនរត់ចោលគ្នា ឡើយ ពួកគេនឹងនៅទីនោះផ្ដល់ដំបូន្មាន ជានិច្ច៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ wikihow.com