ស្នេហាបើប្រច័ណ្ឌពេកក៏ពិបាកដែរ តើគួរធ្វើយ៉ាងណាកុំឲ្យខ្លួនឯងប្រច័ណ្ឌជ្រុល?
ស្នេហាច្រើនណាស់ដែលបានបែកបាក់គ្នាក្រោមហេតុផល មានដៃគូដែលពូកែប្រច័ណ្ឌ។ បើមួយថ្ងៃមួយថ្ងៃមានតែប្រច័ណ្ឌ ធានាថា រឿងនឹងកើតមានអត់ឈប់ឈរជាមិនខាន។ តើគួរធ្វើយ៉ាងណាលុបបំបាត់វា?
១) ជឿជាក់គ្នា៖ អ្នកត្រូវចេះជឿជាក់លើគ្នា ជឿនូវអ្វីដែលគេនិយាយ ហើយបើគេកុហក ប្រាកដណាស់ គេកំពុងក្លាយជាមនុស្សកុហកនឹងខ្លួន ឯង។ ការជឿជាក់ទៅវិញទៅមក អ្នកនឹងកាត់បន្ថយការប្រច័ណ្ឌបាន។
២) កុំប្រៀបធៀប៖ ការប្រច័ណ្ឌ កើតឡើងដោយការឲ្យតម្លៃខ្លួន ឯងទាប ហើយអ្នកដទៃ ខ្ពស់។ មនុស្សជាច្រើនប្រៀបធៀបថា ខ្លួន គេក្រ មិនស្អាត មិនចេះ មិនឆ្លាត ហើយអ្នកដទៃ នឹងមកយកដៃគូស្នេហ៍គេទៅបាត់។ ការគិតបែបនេះហើយ ដែលនាំឲ្យមានរឿងប្រច័ណ្ឌកើតឡើង។
៣) កុំស្រមៃផ្ដេសផ្ដាស៖ អាចថា ដៃគូស្នេហាអ្នក រវល់ទើបមកជួបអ្នកយឺតពេល តែអ្នកមិនបានសួរនាំគេទេ បែរជាអង្គុយគិតតែឯងផ្ដេសផ្ដាស ហើយការប្រច័ណ្ឌនឹងកើតមានឡើងភ្លាមៗ តែម្ដង។
៤) គិតផ្លូវល្អ៖ ការគិតក្នុងផ្លូវល្អជា វិធីដែលអាចបន្សាបរាល់គំនិតប្រច័ណ្ឌទាងឡាយ ព្រោះមានតែអ្នកខ្លួន ឯងប៉ុណ្ណោះដែលអាចបញ្ជាចិត្តអ្នកថាគួរប្រច័ណ្ឌឬក៏អត់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.uncommonhelp.me