ជំនាញ​ទាំង​ ៦​ដែល​មេ​ដឹក​នាំ​ចង់​បាន​ក្នុង​សតវត្ស​ទី​២១​នេះ​



តាមការសិក្សាថ្មីៗនេះ មេដឹកនាំមិនត្រឹមតែរកបុគ្គលដែលមានបទពិសោធន៍នោះទេ ប៉ុន្តែពួកគេក៏រកមនុស្សដែលមានជំនាញដូចខាងក្រោមផងដែរ៖

១) ភាពចេះបត់បែនតាមកាលៈទេសៈ ៖
វាច្បាស់ណាស់ថាការងាររបស់អ្នកមិនអាចដដែលៗរហូតនោះទេ វាតែងតែមានអ្វីថ្មី។ មេដឹកនាំចង់មនុស្សដែលអាចបត់បែនបានឆាប់រហ័ស។

២) ជំនាញទំនាក់ទំនង៖ មិនថាអ្នកសរសេរសារឬធ្វើបទបង្ហាញនោះទេ ការទំនាក់ទំនងល្អគឺពិតជាសំខាន់ណាស់សម្រាប់ការងារ។

៣) ដោះស្រាយបញ្ហា៖ ដើម្បីជោគជ័យក្នុងកន្លែងការងារបាន អ្នកត្រូវចេះវាយតម្លៃលើស្ថានភាព បំបែកវាឲតូចៗនិងអាចរកវិធីមកដោះស្រាយបញ្ហាបាន។

៤) ភាពឆ្នៃប្រឌិត៖ តើប៉ុន្មានដងហើយដែរអ្នកលឺថាអ្នកត្រូវមានភាពឆ្នៃប្រឌិត? មេដឹកនាំចង់មានមនុស្សដែលមានគំនិតអ្វីថ្មីដែលអាចពង្រីកដល់ការងាររបស់ពួកគាត់បាន។

៥) អន្តរបុគ្គល៖ អ្នកប្រហែលជាដឹងហើយថាអ្នកដឹកនាំចង់បានបុគ្គលិកដែលព្យាយាមនិងមានការប្រាជ្ញាចិត្តទៅលើការងារ។

៦) ការងារជាក្រុម៖ ការងារជាក្រុមគឺភាពដែលអាចធ្វើការងារនៅក្នុងក្រុមបាន។ វាអាចទាមទារអ្នកឲមានភាពជាអ្នកដឹកនាំនិងការចេះសម្រេចចិត្ត។

ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.iloblog.org

X
5s