វិធីសាស្ត្រ​ដែល​ធ្វើ​ឲ្យ​ស្នេហា​នៅ​​​ឆ្ងាយ​ពី​គ្នា​ (Long Distance Relationship) ​​​គ្មាន​​ផ្លូវ​​ប្រេះឆា​​នៅ​​ថ្ងៃ​ក្រោយ​



មនុស្សជាច្រើនបានអះអាងថា ប្រសិនបើមានស្នេហ៍ស្មោះទៅហើយនោះ ទោះបីជានៅឆ្ងាយពីគ្នាយ៉ាងណាក៏មិនអាចមានបញ្ហាអ្វីនោះទេ តែបើអ្នកគិតពីជីវិតពិតវិញ គឺប្រាកដណាស់ប្រាកដជាមាន រឿងរ៉ាវច្រើនរាប់មិនអស់ព្រោះថា អ្នកទាំង ២មិនបានជួបគ្នាផ្ទាល់នោះទេ ហេតុនេះហើយបើមានបញ្ហាបន្តិចបន្តួច វាអាចនឹងធ្វើឲ្យទំនាក់ទំនងរបស់អ្នកមានភាពផុយស្រួយបាន។ យ៉ាងណាមិញ អ្នកគួរយកគន្លឹះខាងក្រោមនេះ យកទៅពិចារណាខ្លះ៖

១) កុំអាត្មានិយមពេក៖ អ្នកមិនចាំបាច់និយាយគ្នារហូតពេកនោះទេ តែអ្វីដែលអ្នកគួរចងចាំនោះគឺថា នៅពេលដែលគេមិនបានឆ្លើយតបជាមួយនឹងសាររបស់អ្នក វាប្រហែលជាមានរឿងអ្វីមួយដែលកើតឡើងចំពោះគេ ដែលធ្វើឲ្យគេមានអារម្មណ៍ថាពិបាក ដូចនេះអ្នកត្រូវតែយល់ ដោយសារតែមនុស្សម្នាក់ៗមានភារកិច្ចរៀងៗខ្លួន ដែលត្រូវបំពេញ។

២) និយាយបែបបើកចិត្ត៖ ទោះបីជាមានបញ្ហាតូចឬធំក៏ដោយ អ្នកគួរតែបើកចិត្តនិយាយជាមួយគ្នាឲ្យបានទូលាយ ព្រោះថាបើអ្នកមានបញ្ហាហើយ អ្នកចេះតែទុកវាពីមួយថ្ងៃៗ នោះបញ្ហាតូចមួយនោះក៏នឹងអាចក្លាយទៅជាបញ្ហាដ៏ធំមួយក៏អាចថាបាន។

៣) ជឿជាក់លើគ្នាទៅវិញទៅមក៖ ចំណុចមួយនេះគឺសំខាន់ណាស់ ព្រោះថាអ្នកទាំង ២មិននៅជិតគ្នា ហេតុនេះហើយបើអ្នកទាំង២មិនទុកចិត្តគ្នាទៀតនោះ សម្ពន្ធភាពរបស់អ្នកទាំង២នឹងប្រេះឆាជាក់ជាមិនខាន ព្រោះថាការស្រលាញ់គ្នាក៏ត្រូវតែមានភាពជឿជាក់យ៉ាងខ្លាំងផងដែរ ទើបជីវិតស្នេហារបស់អ្នកទាំង២អាចមានដង្ហើមតទៅមុខបាន៕

ប្រែសម្រួល៖ រស្មី ប្រភព៖ www.lifehack.org

X
5s