Jack Chen៖ បុរស​ងងឹត​ភ្នែក​តែ​​អាច​ក្លាយ​ជា​មេធាវី​ប្រឹក្សា​ឲ្យ​ក្រុមហ៊ុន​​ល្បី​លើ​លោក​ ​Google​



លោក Jack Chen បច្ចុប្បន្នជាមេធាវីប្រឹក្សា ឲ្យក្រុមហ៊ុន Google នៅទីក្រុង New York សហរដ្ឋអាមេរិក។ លោកមិនមែនត្រឹមតែជាមេធាវីជំនាញដែលអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបបាននោះទេ ថែមទាំងជាអ្នកឡើងភ្នំ និងជាអ្នករត់ប្រណាំងដ៏ខ្លាំងមួយរូបផងដែរ ទាំងដែលខ្លួនគាត់ពិកាភ្នែក។

លោកJack មិនមែនងងឹតភ្នែកតាំងពីកំណើតនោះទេ ដោយមុនដំបូងឡើយលោក ចាប់ផ្ដើមមើលពណ៌អ្វីលែងច្បាស់ បន្ទាប់មកក៏បានទៅវះកាត់។ តែការវះកាត់បរាជ័យ ហើយលោកក៏មើលអ្វីលែងឃើញទាំងអស់ក្នុងវ័យ ១៦ឆ្នាំ។

លោកសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Harvard និងBerkeley ។ បន្ទាប់មកក៏បន្តថ្នាក់ច្បាប់បន្ថែមទៀតនៅ ឯ សាកលវិទ្យាល័យFordam ។ តើបុរសងងឹតភ្នែកម្នាក់នេះ អាចធ្វើការងាររបស់លោកតាមវិធីណា? លោកJack អានតាមរយៈការស្ដាប់សំឡេង។ រាល់ឯកសារទាំងអស់ លោកត្រូវស្ដាប់តាមរយៈការប្រើប្រាស់Voice over function ក្នុងទូរស័ព្ទរបស់គាត់។ លោកស្ដាប់បាន៦២០ពាក្យ ក្នុងមួយនាទីតែប៉ុណ្ណោះ ដែលមនុស្សគ្រប់គ្នាភាគច្រើនធ្វើទៅមិនរួចដូចគាត់ឡើយ៕

ខាងក្រោមជាវីដេអូ បង្ហាញពីសកម្មភាពពេលកំពុងធ្វើការរបស់លោក Jack Chan ៖

 ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.futrlaw.org

X
5s