ហេតុផល​ដែល​អ្នក​គួរ​ទាក់ទង​ជា​មួយ​មនុស្ស​រឹង​ចចេស​តែ​មាន​ហេតុផល​​



មនុស្សដែលរឹងរូស មិនសូវស្ដាប់នរណានោះ គឺមិនមែនបានន័យថា ពួកគេជាមនុស្សមិនល្អអីនោះទេ។ តែនេះពួកគេជាមនុស្សដែលគោរពអ្វីដែលខ្លួនគិត ហើយ មានហេតុផលគ្រប់គ្រាន់នៅពីក្រោយអ្វីដែលគេគិត។

ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖

១) មានទិសដៅជីវិតច្បាស់លាស់

ពួកគេមិនបណ្ដោយឲ្យជីវិតតែលតោល រសាត់តាមតែខ្យល់បក់បោកនោះទេ។ ពួកគេតែងដឹងថា ចង់បានអ្វី ហើយធ្វើយ៉ាងណាខ្លះដើម្បីបានវានោះ។

២)ជាមនុស្សចេះប្រុងប្រយ័ត្នខ្ពស់

មនុស្យក្បាលរឹងតំណាងឲ្យមនុស្សដែលមានចិត្តខ្លាំងមិនងាយចុះញ៉មនរណា។ រាល់ទង្វើដែលគេធ្វើគេតែងមានការប្រុងប្រយ័ត្នខ្ពស់ មិនមែនតែសម្រាប់ខ្លួនឯងទេ តែរួមបញ្ចូលទាំងអ្នកជុំវិញខ្លួនផងដែរ។

៣) ជាមនុស្សមានភាពក្លាហាន

គេជាមនុស្សដែលនិយាយម៉ាត់ណាគឺម៉ាត់នឹង ហើយ មានភាពក្លាហានបំផុត ក្នុងការគាំទ្រគំនិតរបស់ខ្លួន៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.powerofpositivity.com

X
5s