៩ចំណុចត្រួសៗដែលបុគ្គលជោគជ័យធ្វើនៅថ្ងៃចុងសប្ដាហ៍
មិនមែនថាបុគ្គលជោគជ័យទាំងអស់ធ្វើការគ្មានថ្ងៃសៅរ៍ ថ្ងៃអាទិត្យនោះទេ តែពួកគេចេះបែងចែកពេលវេលារបស់ពួកគេបានល្អ ដែលមនុស្សទូទៅធម្មតាមិនអាចធ្វើបាននោះទេ។យ៉ាងណាមិញ អ្នកទាំងអស់នោះក៏មិនបណ្ដែតពេលវេលារបស់ពួកគេនៅថ្ងៃចុងសប្ដាហ៍ចោលនោះដែរ ដោយពួកគេចំណាយពេលទាំងសម្រាកលំហែកាយក៏ដូចជាពេលខ្លះទៀតសម្រាប់គ្រួសារក៏ដូចជាខ្លួនឯងជាដើម៖
- អានសៀវភៅ
- ចំណាយពេលនៅជាមួយគ្រួសារច្រើនជាងមិត្តភ័ក្ដិ
- ហាត់កីឡា ៤) ធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន
- ញាំអាហារដែលមានអត្ថប្រយោជន៍ចំពោះសុខភាព
- ចូលគេងឲ្យបានលឿនជាងធម្មតា
- រៀនពីអ្វីដែលថ្មីជានិច្ច
- ធ្វើការកម្សាន្តតាមបែបធម្មជាតិឲ្យបានច្រើន
- នៅម្នាក់ឯងដើម្បីស្វែងយល់ពីខ្លួនឯងឲ្យបានច្រើនជាងមុន៕