អ្នក​ត្រូវ​ចង​ចាំ​ចំណុច ៥ នេះ​ពេល​ជីវិត​អ្នក​កំពុង​ជួប​ភាព​បរាជ័យ​



អ្នកមិនគួរខ្លាចនឹងភាពបរាជ័យនោះទេ ព្រោះនោះក៏ជាឱកាសដែលអ្នកអាចចាប់ផ្តើមជីវិតរបស់អ្នកសារជាថ្មីបានដែរ។ ទោះបីជាស្ថានភាពទាំងនោះ ធ្វើឲអ្នកបាក់ទឹកចិត្ត អស់សង្ឃឹមយ៉ាងណាក្តី អ្នកនឹងខ្លាំងក្លាក្រោយអ្នកយកឈ្នះស្ថានភាពអាក្រក់។ ខាងក្រោមនេះជាគន្លឹះសម្រាប់ជួយអ្នកសម្រេចបានដូចបំណង៖

១)អនុញ្ញាតឲ្យខ្លួនឯងមានទាំងអារម្មណ៍វិជ្ជ​មាន និងអវិជ្ជមាន​​ 

អ្នកត្រូវការអារម្មណ៍អវិជ្ជមានទាំងនោះដើម្បីយល់ច្បាស់ពីវា មិនថាការខឹងខ្លួនឯង ស្អប់ខ្លួនឯង អន់ចិត្តនឹងខ្លួនឯង។ល។ ក្រោយពីអ្នកបានរៀនឬប្រលែងអារម្មណ៍ទាំងនោះ អ្នកនឹងយល់ខ្លួនឯងបានកាន់តែច្បាស់នឹងចេះដោះស្រាយពេលជីវិតអ្នកជួបការលំបាកលើកក្រោយទៀត។

២) ចំណាយពេលគិតឡើងវិញ

ដើម្បីផ្លាស់ប្តូរបានត្រឹមត្រូវ អ្នកត្រូវតែមានការវាយតម្លៃលើខ្លួនឯងឱ្យបានត្រឹមត្រូវ។ ឲពេលវេលាខ្លះសម្រាប់ខ្លួនឯងក្នុងការគិតតើអ្នកអាចធ្វើអ្វីបានប្រសើរជានេះ។ មេរៀនឬបទពិសោធន៍ជីវិតដែលអ្នកបានរៀននឹងជួយអ្នករឹងមាំ។

៣) ជំនឿចិត្ត

ពេលខ្លះ ការមានជំនឿចិត្តគឺគ្រប់គ្រាន់សម្រាប់លុបបំបាត់ភាពស្មុគស្មាញ។ ត្រូវជឿជាក់ថាសមត្ថភាពរបស់អ្នកលើសពីអ្វីដែលអ្នកបានរំពឹងទុក។

៤) ស្តាប់ចម្រៀង

ចម្រៀងគឺមានឥទ្ធិពលខ្លាំងណាស់។ ចម្រៀងក៏ជួយអ្នកឲមានកម្លាំងចិត្តឡើងវិញ។

៥) អាន

អ្នកគួរតែអានសៀវភៅឲបានច្រើន។ អនុញ្ញាតខ្លួនឯងទៅនឹងគំនិតផ្សេងៗគ្នាជាច្រើន។ គំនិតទាំងនោះនឹងជួយអ្នកនាថ្ងៃអនាគត៕

ប្រែសម្រួល៖ អឹុង មួយយូ

ប្រភព៖ www.lifehack.org

X
5s