ចង់​សម្រេច​ការងារដែល​អ្នក​ចង់ធ្វើ​ គួរ​អនុវត្តគន្លឹះទាំង ៤ចំណុច​នេះ​​



កំណត់ត្រាកិច្ចការដែលអ្នកចង់ធ្វើនៅលើក្រដាសអាចជាមិត្តដ៏ល្អនឹងមិត្តដ៏អាក្រក់។ អ្នកដឹងច្បាស់ពីអារម្មណ៍ដែលអ្នកបានសម្រេចកិច្ចការដែលអ្នកចង់ធ្វើនៅថ្ងៃនេះ។ អ្នកមានអារម្មណ៍ថាខ្លួនឯងមានផលិតភាព។ ប៉ុន្តែ ផ្ទុយទៅវិញ ប្រសិនជាអ្នកមិនបានសម្រេចកិច្ចការដែលអ្នកបានកំណត់ អ្នកអាចនឹងមានអារម្មណ៍មិនល្អ។

១) រកដៃគូដែលល្អ

មានពេលខ្លះ អ្នកប្រហែលចង់ទុកចោលនូវកិច្ចការដែលអ្នកបានកំណត់ទៅធ្វើអ្វីផ្សេងដែលសំខាន់ជាងនេះ។ ពេលខ្លះ យើងយល់ច្រឡំពាក្យ "ពន្យារពេល" និង "អាទិភាព"។ ដូច្នេះហើយអ្នកគួរតែមានដៃគូមួយដែលជួយរំលឹកអ្នកនិងជួយអ្នកសម្រេចគោលបំណង។

២) កំណត់អាទិភាពបីយ៉ាង

ក្រោយពេលដែលអ្នកបានសរសេររាល់កិច្ចការដែលអ្នកចង់សម្រេច ជ្រើសរើសវិធីបីយ៉ាងដែលអ្នកគិតថាក្រោយអ្នកសម្រេច ថ្ងៃនេះនឹងមានន័យសម្រាប់អ្នក។

៣) កំណត់ពេលសម្រាប់កិច្ចការនីមួយៗ

មានកិច្ចការមួយចំនួនទាមទារតែរយៈពេលខ្លីសម្រាប់សម្រេចតែប៉ុណ្ណោះ។ អីចឹងហើយ ពេលអ្នកមានពេលតិចតួច អ្នកអាចធ្វើកិច្ចការទាំងនោះបាន។ ពេលអ្នកមានពេលច្រើន អ្នកអាចធ្វើកិច្ចការធំៗ។

៤) កំណត់កិច្ចការដែលអ្នកមិនត្រូវធ្វើ

អ្នកមានបញ្ហាដែលរារាំងអ្នកមិនឲអ្នកសម្រេចអ្វីដែលអ្នកចង់ធ្វើ។ ដំណោះស្រាយនោះគឺបង្កើតគម្រោងមួយដែលអ្នកមិនចាំបាច់ធ្វើ។ ឧទាហរណ៍ថា៖ អ្នកមិនត្រូវលេងទូរស័ព្ទពេលអ្នកធ្វើការ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ

ប្រភព៖ www.success.com

X
5s