រឿង​ ៤យ៉ាង​ដែល​នារី​ជោគជ័យ​បាន​​រក​ឃើញ ហើយ​​នារី​ទាំង​ឡាយ​គួរ​ស្វែង​យល់​



ជាធម្មតា គេជឿជាក់ថា មនុស្សស្រីមានភាពទន់ខ្សោយហើយមិនអាចសម្រេចកិច្ចការធំៗបាន។ តែធាតុពិតនោះ វាមិនមែនអីចឹងទេ។ នារីបានឆ្លងកាត់ឧបសគ្គរាប់មិនអស់។ តើពួកគេបានស្វែងយល់អ្វីខ្លះទៅ?

១) បុរសមិនមែនជាគូសត្រូវរបស់​មនុស្សស្រី​នោះទេ

វាប្រហែលជារឿងងាយណាស់ដែលនារីមើលឃើញបុរសជាសត្រូវក្នុងផ្លូវជីវិត។ ប៉ុន្តែនារីដែលជោគជ័យមិនគិតអញ្ចឹងនោះទេ ពួកគេមើលឃើញពី​សក្ដានុពលដែល​មាន​ផ្សេងគ្នារវាង​បុរស និង​ស្រ្តី។ ពួកគេមើលឃើញឱកាសដែលពួកគេអាចរៀនពីគ្នាទៅវិញទៅមក និងពង្រឹងសមត្ថភាពក្នុងការងារបាន។

២) កុំខ្លាចនឹងភាពបរាជ័យ

ប្រសិនជាអ្នកនៅតែជ្រើសរើសភាព​ដែលពោរពេញ​ទៅ​ដោយសុវត្ថិភាព អ្នកមិនអាចសម្រេចកិច្ចការបានធំដុំទេក្នុងឆាកជីវិត។ តាមពិតទៅ ភាពភ័យខ្លាចក៏អាចដែលអ្នករកឃើញចម្លើយដែរ។ នារីដែលជោគជ័យត្រូវការហ៊ានប្រថុយទោះបីជាពួកគាត់ខ្លាចក៏ដោយ។

៣) សារៈសំខាន់នៃលុយ

ភាពជាអ្នកដឹកនាំនិងទំនាក់ទំនងគឺកត្តាសំខាន់ណាស់ដែលនាំអ្នកទៅរកភាពជោគជ័យ។ ប្រសិនជាអ្នកចង់ក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ជោគជ័យ អ្នកត្រូវមាន​សមត្ថភាព​ក្នុងការ​ស្វែង​រក​លុយ ហើយ​អ្នក​ត្រូវ​រកមនុស្សដែលអាចបង្រៀនអ្នកអំពីហិរញ្ញវត្ថុ និងការ​គ្រប់​គ្រង​វា​ឲ្យ​បាន​ល្អ​។

៤) មានទំនាក់ទំនងល្អជាមួយដៃគូ

នារីពូកែខាងបង្កើតឬរក្សាទំនាក់ទំនងឲល្អណាស់។ ពួកគេមើលឃើញអ្វីដែលពួកគេមានដូចគ្នា។ ដូច្នេះហើយទើបក្រុមហ៊ុនមួយចំនួនជ្រើសរើសនារីក្នុងការទំនាក់ទំនងជាមួយភ្ញៀវ៕

ប្រែសម្រួល៖ អឹុង មួយយូ

ប្រភព៖ www.success.com

X
5s