ចំណុច​ ៣​យ៉ាង ​ដែល​អ្នក​ត្រូវ​ធ្វើ​ពេល​អ្នក​ជួបបរាជ័យ​ ឬ​ស្ថានការណ៍លំបាក​



ជីវិត គឺវាអីចឹងហើយ មានស្រណុក មានលំបាក។ អ្នកមិនដែលជួបតែរឿងល្អរហូតនោះទេ។ អ្នកតែងតែជួបនូវការលំបាកខ្លះ។ ពេលខ្លះអ្នកបាត់បង់ការងារ ហើយពេលខ្លះអ្នកចង់ចាប់ផ្តើមការរកស៊ីដោយខ្លួនឯង។ ល។ ខាងក្រោមជាគំនិតខ្លះដែលអ្នកអាចពិចារណាបាន៖

១) សម្លឹងមើលស្ពានជាឱកាស

វាមិនមែនជារឿងដែលខ្មាសគេទេដែលអ្នកធ្លាប់ឆ្លងកាត់ការលំបាកនោះ។ អ្នកបានធ្វើអ្វីដែលគួរធ្វើដើម្បីរស់។ អ្នកអាចរស់នៅក្នុងផ្ទះឬត្រូវធ្វើការងារដែលអ្នកធ្លាប់សូម្បីតែគិត។ ប៉ុន្តែ អ្វីៗទាំងនោះបានផ្តល់ថវិការដល់អ្នក។ ដូច្នេះហើយ វាក៏ប្រៀបបានដូចជាស្ពានដែលជួយអ្នកឱ្យបន្តទៅមុខ។

២) អាចនឹងលំបាក

ពេលខ្លះ ប្រាក់ចំណូលនិងការធានារ៉ាប់រងសំខាន់ជាងការរកឃើញការងារដែលគេចូលចិត្តទៅទៀត។ ពីព្រោះថា គេត្រូវការចំណុចទាំងនេះសិនទើបការសម្រេចកិច្ចការរបស់ពួកគេនៅថ្ងៃអនាគត។

៣) អភ័យទោស

មានពេលខ្លះ អ្នកមិនចង់សូម្បីតែងើបចេញពីគ្រែ អ្នកមិនចង់សន្ទនាជាមួយអ្នកដទៃ អ្នកមិនចង់ហត្ថលេខាលើឯកសារអ្វីទាំងអស់។ ទាំងនេះសុទ្ធតែនាំយកនូវលទ្ធផលអាក្រក់។ ដូច្នេះហើយអ្នកគួរតែចំណាយពេលចេញក្រៅហើយដកដង្ហើម។ ធ្វើអ្វីដែលជួយអ្នកអាចរកលំនឹងដល់ជីវិតឡើងវិញ។ កុំតឹងតែងលើខ្លួនឯងខ្លាំងពេក។ ជាពិសេសគឺគិតពីចំណុចវិជ្ជមានជានិច្ច៕

ប្រែសម្រួល៖ អ៊ឹង មួយយូ

ប្រភព៖ www.success.com

X
5s