វិធី៤យ៉ាងងាយៗដើម្បីក្លាយជា «​អ្នកធ្វើបទបង្ហាញដ៏ក្លាហានម្នាក់»​



ចង់ក្លាយជាអ្នកពូកែនិយាយ ដ៏ក្លាហានម្នាក់ អ្នកគួរតែ មានភាពជឿជាក់ ទៅលើខ្លួនឯង និងទុកចិត្តលើពាក្យសម្ដីដែលអ្នកនឹងនិយាយបង្ហាញទៅកាន់អ្នកស្ដាប់។ តែក៏នៅមានវិធីជាច្រើនទៀត ដែរ ដើម្បីឲ្យអ្នកកាន់តែមានភាពក្លាហាន ថែមទៀត ក្នុងនាមជាអ្នកធ្វើបទ បង្ហាញ៖

១) ជ្រើសរើសប្រធានបទណាដែលអ្នកគិតថាស្រួល៖ វាគឺជារឿងល្អមួយ ដែរ ប្រសិនបើអ្នកអាចជ្រើសរើសប្រធានបទ ដែលងាយស្រួល និងងាយពន្យល់ទៅកាន់អ្នកដទៃ នោះ តែអ្នកក៏គួរគិតមើលដែរ ថា តើប្រធានមួយ ណាដែលមានមនុស្សចាប់អារម្មណ៍ច្រើន។ តាមរយៈការធ្វើបែបនេះ អ្នកអាចកាត់បន្ថយ ការពិបាកនិយាយត្រង់ចំណុចណាដែលអ្នកមិនយល់ ផងដែរ។

២) ហាត់សមមុខអ្នកដទៃ៖ ការហាត់សមមុខអ្នកដទៃនេះ ក៏អាចឲ្យអ្នកមានភាពក្លាហានដែរ មុននឹងការនិយាយផ្លូវការរបស់អ្នកចាប់ផ្ដើម។ អ្នកគួរហាត់និយាយនៅមុខ មិត្តភ័ក្ដិ លោកគ្រូអ្នកគ្រូ ក្រុម គ្រួសារ អ្នករួមការងារ ពេលនោះអ្នកនឹងមិនទទួលអារម្មណ៍ខ្មាសអៀនទៀត ទេ ថែមទាំងទទួលបានការកែតម្រូវខ្លះៗ ពីពួកគេទៀតផង។

៣) ស្រាវជ្រាវពីប្រធានឲ្យបានស៊ីជម្រៅ៖ គ្រប់ពាក្យសម្ដីដែលអ្នកនិយាយ វាសំខាន់ណាស់ដែលអ្នកត្រូវតែដឹងថាអ្នកកំពុងនិយាយពីអ្វី ព្រោះថា មានតែអ្នកទេ ដែលដឹងពីប្រធាន ហើយអ្នកដទៃគ្រាន់តែចាំស្ដាប់ហើយ យល់អត្ថន័យនោះប៉ុណ្ណោះ។ វាពិតជាគួរឲ្យខ្មាសអៀនណាស់ ដែលអ្នកមិនបានស្រាវជ្រាវ អ្វីសោះ ហើយមក ធ្វើបទ បង្ហាញឲ្យអ្នកដទៃ ជឿនោះ។

៤) គួរឧស្សាហ៍បង្ហាញស្នាមញញឹម៖ មិនថា ភាពតប់ប្រមល់អ្វីខ្លះដែលអ្នកមាននោះទេ អ្នកអាចបិទបាំងវាទាំងស្រុងបានតាមរយៈការបញ្ចេញស្នាមញញឹមនេះឯង។ ការបង្ហាញស្នាមញញឹម វានឹងធ្វើឲ្យអ្នកស្ដាប់ ផ្ដោតអារម្មណ៍មកលើអ្វីដែលអ្នកចង់និយាយ ហើយ គិតថា អ្នកជាមនុស្សរីករាយ មិនភ័យខ្លាចក្នុងការនិយាយថែមទៀតផង៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s