មានវិធីអ្វីអាចជួយអ្នក ឆាប់សម្រេចគោលដៅបាន? សូមអានអត្ថបទនេះ
តើអ្នកធ្លាប់ចង់សម្រេចគោលដៅរបស់អ្នកឆាប់ៗទេ? អ្នកត្រូវផ្តោតសំខាន់ទៅលើអ្វីដែលសំខាន់ (ជាអាទិភាព)។ បើមិនអីចឹងទេ អ្នកនឹងចំណាយពេលទៅធ្វើអ្វីដែលអត់ប្រយោជន៍។ ម៉្យាងវិញទៀត ក្តីសុបិនរបស់អ្នកប្រហែលជាមើលទៅពិបាកក្នុងការសម្រេច ដូច្នេះហើយ អ្នកធ្វើអ្វីដែលតូចៗដែលចុងក្រោយមិនផ្តល់អត្ថប្រយោជន៍ដល់អ្នកសោះ។
១) កំណត់គោលដៅឲធំ៖ វិធីមួយដែលជួយអ្នកសម្រេចក្តីសុបិនគឺក្តីសុបិនដែលធំ។ គោលដៅកាន់តែធំ រង្វាន់ឬកម្លាំងចិត្តក៏ធំទៅតាមនឹងដែរ។ ក្តីសុបិនតូចពេល អ្នកនឹងមិនក្រោកពីគ្រែនៅពេលព្រឹកទេ។ ប៉ុន្តែ ក្តីសុបិនដែលធំអាច។
២) ការប្រាជ្ញាចិត្ត ៖ បើអ្នកចង់ជោគជ័យឆាប់រហ័ស អ្នកត្រូវមានកម្លាំងចិត្តឲខ្លាំង។ ល្បឿនដែលនាំអ្នកទៅរកភាពជោគជ័យអាស្រ័យទៅលើការប្រាជ្ញាចិត្តនិងការតាំងចិត្ត។
៣) ធ្វើកិច្ចការដែលអ្នកខ្លាចមុន៖ វាពិតជាពិបាកក្នុងការយកឈ្នះភាពភ័យខ្លាចរបស់អ្នក។ ប៉ុន្តែ អ្នកត្រូវតែប្រឈមនឹងវា។ ភាពភ័យខ្លាចអាចនឹងបង្កការឈឺចាប់ជាខ្លាំងដល់អ្នក។ ប៉ុន្តែ កុំអនុញ្ញាតសេចក្ដីភ័យខ្លាចមកបំផ្លាញអ្នក។
៤) អានសៀវភៅមនុស្សដែលជោគជ័យ៖ អ្នកអាចបង្កើតល្បឿនសម្រេចភាពជោគជ័យរបស់អ្នកប្រសិនជាអ្នករស់នៅជុំវិញមនុស្សដែលជោគជ័យ។ អ្នកមិនចាំបាច់រស់ក្បែរមនុស្សជោគជ័យផ្ទាត់ទេ។ អ្នកអាចជាវសៀវភៅដែលនិយាយអំពីភាពជោគជ័យជាច្រើន៕
ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www. success.com