គេមិនចូលចិត្តអ្នកព្រោះអ្វី?
ជាទូទៅ មនុស្សមួយចំនួនតែងតែសួរខ្លួនឯងថា តើពួកគេធ្លាប់បានធ្វើអ្វីខុសបានជាធ្វើឲ្យពួកគេមានអារម្មណ៍ថាអ្នកដទៃចូលចិត្តគេចមុខនៅពេលដែលជួបពួកគេម្ដងៗ។ វាអាចមានកត្តាជាច្រើន តែកត្តាដែលមើលទៅដែលកើតឡើងញឹកញាប់ជាងគេនោះគឺមានដូចជាកត្តា២យ៉ាងខាងក្រោមនេះ៖
១) អ្នកធ្វើឲ្យពួកគេមានអារម្មណ៍ថាលំបាក៖ នៅពេលអ្នកដទៃជួបជាមួយនឹងអ្នក អ្នកតែងតែធ្វើឲ្យពួកគេលំបាកស្ទើរតែគ្រប់ពេល ដោយអ្នកស្ទើរតែមិនបានដឹងខ្លួនផង។ វាពិបាកនិយាយខ្លាំងណាស់អំពីទង្វើរបស់អ្នក ហេតុនេះ អ្នកត្រូវសង្កេតមើលមុខមើលក្រោយឲ្យបានច្រើន ទើបអាចដឹងពីមូលហេតុដ៏ពិតប្រាកដបាន។
២) អ្នកមិនមែនជាមនុស្សដែលពួកគេពេញចិត្ត៖ នេះមិនមែនជាអ្វីដែលអ្នកត្រូវអន់ចិត្តទេ ព្រោះថាមនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តខុសៗគ្នា ដូចគ្នាការស្រលាញ់រាប់អានមិត្តក៏មានលក្ខណៈខុសៗគ្នាដែរ។ តែអ្នកក៏មិនគួរទៅចាប់អារម្មណ៍ជាមួយពួកគេពេកនោះដែរ ផ្ទុយទៅវិញ អ្នកគួរតែយកពេលនេះ គិតពីអ្នកដែលស្រលាញ់រាប់អានអ្នកវិញទៅល្អជាជាង ឬក៏ទុកពេលនេះស្រលាញ់ខ្លួនឯងឲ្យច្រើនៗទៅ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.inc.com