ធ្វើយ៉ាងម៉េចដើម្បីក្លាយជាអ្នកមានក្នុងវ័យ ២២ឆ្នាំ?
អ្នកគួរតែចាប់ផ្តើមសកម្មភាពតាំងពីនៅក្មេង ពីព្រោះថាអ្នកមានពេលវេលាមានកំហុស និងសិក្សាពីវា។ ក្រោយអ្នកដែលអ្នកមានកំហុសជាច្រើន អ្នកក៏អាចរកឃើញគន្លឺះជាច្រើនផងដែរ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអ្នកអាចសិក្សាបាន៖
១) ទៅកន្លែងដែលមានលុយ៖ វាសាមញ្ញណាស់។ នៅសម័យនេះអ្នកអាចចាប់ផ្តើមជំនួញតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន នោះសុទ្ធតែជាប្រភពដែលអ្នករកលុយបាន។
២) អាយុគ្រាន់តែជាលេខតែប៉ុណ្ណោះ៖ អាយុគឺមិនអាចកំណត់អ្វីបានទេ។ អ្នកខ្លះនៅក្មេងទេ តែអ្នករកលុយជាច្រើន។ វាគ្មានអ្វីទាក់ទងទៅនឹងអាយុរបស់អ្នកឡើយ។ ប្រសិនជាអ្នកមានជំនាញ និងចំណេះដឹង អ្នកអាចនឹងជោគជ័យបាន។
៣) ការត្រៀមខ្លួនគឺជាគន្លឹះ៖ ប្រសិនជាអ្នកចង់ជោគជ័យ អ្នកត្រូវហ៊ានចំណាយពេលវេលាសិក្សា និងស្វែងយល់ពីវា។ គ្មានជោគជ័យដែលគ្មានការត្រៀមខ្លួននោះទេ។
៤) គ្មានតុល្យភាពឡើង៖ អ្នកត្រូវដាក់ខ្លួនទៅនឹងការងារ។ តែនោះក៏មិនន័យថា អ្នកត្រូវបោះបង់មនុស្សទាំងអស់ដែរ។ អ្នកប្រហែលជាត្រូវចំណាយពេលជាច្រើនមុននឹងអ្នកជោគជ័យ តែមនុស្សភាគច្រើនគ្មានចិត្តអំណត់នោះទេ។
៥) កុំធ្វើការដើម្បីតែលុយតែម៉្យាង៖ ប្រសិនជាអ្នកធ្វើការដើម្បីតែលុយតែម៉្យាង អ្នកនឹងមិនអាចឈានសក្ដានុភាពរបស់អ្នកឡើយ។ ប្រសិនជាអ្នកពិតជាចង់ឈានដល់កម្រិតកំពូល អ្នកត្រូវហ៊ានប្រកួតប្រជែងជាមួយខ្លួនឯង។ លុយគ្រាន់តែជាកត្តាមួយតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.entrepreneur.com