ទម្លាប់​ទាំង​៤​ដែល​បុគ្គល​ជោគជ័យ​ធ្វើ​នៅ​កំឡុង​ពេល​ចុង​សប្ដាហ៍​



ដូចដែលអ្នកដឹងហើយថា បុគ្គលជោគជ័យភាគច្រើនមានគំនិតខុសពីមនុស្សទូទៅ ហើយក៏មានទម្លាប់ជោគជ័យផ្ទាល់ខ្លួនរបស់ពួកគេដែរ។ ដោយឡែក មនុស្សទូទៅគិតថាថ្ងៃចុងសប្ដាហ៍គឺជាថ្ងៃមួយដែលយើងមិនចាំបាច់គិតខ្វល់ពីអ្វីទាំងអស់ ហើយចំណាយពេលសម្រាកតែម្ដងទៅក៏បានដែរ  តែថ្ងៃចុងសប្ដាហ៍សម្រាប់បុគ្គលជោគជ័យបានអត្ថន័យផ្សេងពីនេះ ដោយពួកគេបង្កើតទម្លាប់ទាំងអស់នេះសម្រាប់ថ្ងៃចុងសប្ដាហ៍របស់ពួកគេ៖

១) ក្រោកពីព្រឹក៖ ការស្រាវជ្រាវបានបង្ហាញថាខួរក្បាលរបស់មនុស្សភាគច្រើន ធ្វើការល្អបំផុតក្នុងរយៈពេលពី២ម៉ោងកន្លះ ទៅ៤ម៉ោងបន្ទាប់ពីភ្ញាក់ពីដំណេក ដូចនេះប្រសិនបើអ្នកចំណាយពេលគេងរហូតដល់បាយថ្ងៃ នោះវានឹងមិនផ្ដល់ផលប្រយោជន៍អ្វីមកឲ្យអ្នកនោះទេ ព្រោះថាអ្នកមិនបានញាំអាហារពេលព្រឹក ហើយថែមទាំងអាចងាយឈឺក្បាលទៀតផងនៅពេលក្រោកមក។

២) មានគម្រោងអ្វីមួយ៖ ទោះបីថ្ងៃចុងសប្ដាហ៍បែបនេះ អ្នកមិនធ្វើការច្រើនដូចថ្ងៃធម្មតាក្ដី តែអ្នកត្រូវតែក្រោកឡើងពីដំណេកដោយមានគោលដៅជានិច្ចនៅក្នុងជីវិត។ អ្នកត្រូវគិតថាតើថ្ងៃនេះ អ្នកនឹងធ្វើអ្វី អ្នកនឹងសម្រេចបាននូវអ្វីនៅក្នុងថ្ងៃនេះ ទោះបីជាវាជាការងារតូចឬធំក៏ដោយ។ អ្នកមិនអាចចេះតែធ្វើនេះ ធ្វើនោះដោយមិនមានគោលដៅមួយច្បាស់លាស់នោះទេ។

៣) ឆ្លៀតពេលនេះធ្វើអ្វីដែលអ្នកចូលចិត្ត៖ ធម្មតាទេ នៅថ្ងៃធ្វើការអ្នកតែងតែមមាញឹក មិនមានពេលធ្វើនេះ ធ្វើនោះតាមតែចំណង់ចំណូលចិត្តរបស់អ្នក ដូចនេះពេលវេលានៅចុងសប្ដាហ៍នេះក៏ជាឱកាសរបស់អ្នកហើយ។ អ្នកអាចចំណាយពេលទៅលើវា តាមតែអ្នកគិតថាសមល្មមទៅបានហើយ ដោយកុំឲ្យហួសហេតុពេករហូតគ្មានពេលធ្វើអ្វីផ្សេងនោះ។

៤) រំលឹកឡើងវិញ៖ អ្នកអាចចំណាយពេលមួយចំនួនដើម្បីសម្រាកក៏ដូចជាលំហែកាយ ហើយឆ្លៀតពេលនេះ រំលឹកឡើងវិញ ពីអ្វីដែលបានធ្វើកន្លងមកនេះ អ្នកបានទទួលនូវលទ្ធផលអ្វីខ្លះ ហើយបង្កើតកំហុសអ្វីខ្លះ។ បន្ទាប់មកគឺជាពេលដែលអ្នកព្យាយាមរកដំណោះស្រាយចំពោះបញ្ហាដែលអ្នកមាន ធ្វើយ៉ាងណាដើម្បីឲ្យជីវិតរបស់អ្នកមានភាពប្រសើរឡើង៕

ប្រែសម្រួល៖ តូច ម៉ាយ៉ា ប្រភព៖ www.lifehack.org

X
5s