បុគ្គលជោគជ័យភាគច្រើនសុទ្ធតែមានអត្តចរិតបែបនេះ​



តើអ្នកចង់ទទួលបានភាពជោគជ័យមែនទេ? ប្រសិនជាអ្នកគិតដូចអ្វីដែលមនុស្សជោគជ័យគិត និងមានទម្លាប់នៃអ្វីដែលមនុស្សជោគជ័យមាន នោះអ្នកក៏អាចក្លាយជាអ្នកជោគជ័យបានដែរ។

១) ពួកគេមានក្តីប្រាថ្នាខ្ពស់៖ មនុស្សជោគជ័យមើលឃើញខ្លួនឯងអាចសម្រេចកិច្ចការបានល្អនិងពូកែនូវអ្វីដែលពួកគេធ្វើ។ ប្រសិនជាអ្នកពូកែនូវអ្វីដែលអ្នកមាន អ្នកនឹងរកបានចំណូលខ្ពស់ លុយនឹងរត់រកអ្នក។

២) ពួកគេក្លាហាន៖ មនុស្សជោគជ័យធ្វើដំណើរទៅមុនទោះបីជាពួកគេមានការភ័យខ្លាចក៏ដោយ។ ប្រសិនជាអ្នកមានក្តីប្រាថ្នាខ្ពស់ ហើយអ្នកហ៊ានប្រឈមនឹងសេចក្តីភ័យខ្លាចរបស់អ្នក ចំណុចទាំងពីរនេះអាចជំរុញអ្នកឲមានភាពជោគជ័យ។

៣) ពួកគេមានការប្រាជ្ញាចិត្ត៖ មនុស្សជោគជ័យមានការប្រាជ្ញាចិត្តខ្ពស់ណាស់។ ពួកគេជឿជាក់លើខ្លួនឯង។ ពួកគេជឿលើសេវាកម្មនិងផលិតផលរបស់ពួកគេ។ ពួកគេស្រឡាញ់នូវអ្វីដែលពួកគេធ្វើ។

៤) ពួកគេត្រៀមលក្ខណៈ៖ មនុស្សជោគជ័យតែងតែត្រៀមខ្លួនជាមុន។ ពួកគេធ្វើអ្វីដែលមនុស្សធម្មតាមិនចង់ធ្វើ។ ពួកគេលះបង់នូវអ្វីដែលមនុស្សទូទៅមិនចង់។ មនុស្សជោគជ័យគិតពីលទ្ធផលជាជាងអ្វីដែលពួកគេលះបង់។

៥) ពួកគេរៀនរហូត៖ មនុស្សជោគជ័យដឹងថាប្រសិនជាពួកគេមិនអភិវឌ្ឍន៍ខ្លួនគេទេ ពួកគេនឹងអន់ជាងមុន។ ដូច្នេះហើយ ពួកគេអាន ស្តាប់និងធ្វើអ្វីដែលមានប្រយោជន៍៕

ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.success.com

X
5s