ធ្វើយ៉ាងណាកុំឱ្យក្លាយជាមនុស្សនិយាយច្រើននាំឱ្យគេមិនចូលចិត្ត?
ការនិយាយច្រើនអត់ប្រយោជន៍នេះ ពេលខ្លះក៏ធ្វើឲ្យអ្នកនៅជុំវិញខ្លួនធុញទ្រាន់ផងដែរ។ ហេតុនេះហើយ បានជាអ្នកត្រូវដឹងពីវិធីខ្លះ ៗ ដើម្បីធ្វើឲ្យខ្លួន មិនសូវជានិយាយច្រើនតទៅទៀត៖
១) គិតមុននឹងនិយាយ៖ មុននឹងចាប់ផ្ដើមនិយាយរឿងអ្វីមួយ តបតទៅកាន់អ្នកដទៃ អ្នកគួរតែនិយាយពីរឿងណា ដែលទាក់ទាញចំណាប់អារម្មណ៍ ឬមួយក៏និយាយជារឿងសំណើចអ្វីមួយ ទៅកាន់អ្នកដែលស្ដាប់។ តែបើអ្នកសាកល្បងនិយាយហើយនោះ តែបើពួកគេមិនមានប្រតិកម្មលើអ្វីដែលអ្នកនិយាយនោះ ពួកគេប្រហែលជាគិតថា ពាក្យសម្ដី អ្នកគឺមិនមានប្រយោជន៍ ក្នុងការស្ដាប់ឡើយ។
២)ត្រូវគិតថាបើគេនិយាយច្រើនដាក់អ្នក តើអ្នកមានអារម្មណ៍យ៉ាងណា៖ អ្នកត្រូវចេះតាំងខ្លួន ជាអ្នកស្ដាប់ ថាតើពេលអ្នកនិយាយច្រើន បែបនេះ អ្នកមានអារម្មណ៍ធុញថប់ដែរឬទេ។ បើអ្នកធុញ ប្រាកដណាស់អ្នកដទៃ ក៏គិតដូចជាអ្នកដែរ។
៣) សួរគេថាតើអ្នកនិយាយច្រើនទេ៖ អ្នកគួរចេះសួរ មិត្តភ័ក្ដិ ឬក៏មនុស្សជំនិតរបស់អ្នក ថាតើរាល់ពាក្យសម្ដីអ្នកនិយាយនោះ គឺវាគួរឲ្យធុញទ្រាន់កម្រិតណាទៅ។ អ្នកគួរប្រាប់គេឲ្យចេះដាស់តឿន ពេលអ្នកនិយាយច្រើន ហើយតាមរយៈការធ្វើបែបនេះ អ្នកអាចកាត់បន្ថយទម្លាប់នោះបានហើយ។
៤) បើឃើញគេធ្វើបែបនេះអ្នកគួរឈប់និយាយភ្លាម៖ ប្រសិនបើគេមិនតបតអ្នកឬ និយាយទីកាន់អ្នកដទៃ, គ្មាននរណាចង់សួរអ្នកបន្ត, គ្មានអ្នកចាប់អារម្មណ៍ ហើយមើលទៅដូចជាធុញ, គេសម្លឹងមើលទូរស័ព្ទ និងកុំព្យូទ័រជំនួសវិញ, និងមានតែអ្នកម្នាក់ឯងដែលសើចនឹងរឿងអ្នកនិយាយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com