របៀបសូមទោសនិងលួងលោម ដែលនារីៗ ចូលចិត្តបំផុត
ស្នេហាណាក៏មានការឈ្លោះប្រកែកគ្នា តឹងសរសៃកដាក់គ្នាដែរ អាចថាកំហឹងទាំងឡាយពេលខ្លះមកពីខាងប្រុស តែភាគច្រើនក៏មកពីខាងស្រីដែរ។
តែសម្រាប់បុរសៗ ពេលមិត្ត ស្រីរបស់អ្នកខឹងងក់ ងរ ហើយចង់ឲ្យអ្នកលួងលោមឬសូមទោសនោះ អ្នកគួរអានអត្ថបទខាងក្រោមនេះ ដើម្បីដឹងពីតិចនិកខ្លះៗ ៖
១) គួរដឹងថាហេតុអ្វីនាងខឹងអ្នក
វាគ្មានន័យសម្រាប់នាងឡើយ ប្រសិនបើអ្នកតាមសូមទោសនាង ដោយមិនទាន់ដឹងពីហេតុផលថា ហេតុអ្វីបានជានាងខឹងអ្នកនោះ។ វាសំខាន់ណាស់បើអ្នកឈប់មួយភ្លែត រួចគិតថាហេតុអ្វីបានជានាងខឹងអ្នកនោះទើបវាជារឿងប្រសើរ ។
២) ជ្រើសរើសពេលដែលសមរម្យសម្រាប់ការសូមទោស
ការសូមទោស នឹងកាន់តែមានប្រសិទ្ធភាព ពេលអ្នកប្រើប្រាស់ពេលដ៏ត្រឹមត្រូវ។ អ្នកគួររង់ចាំ ឲ្យកំហឹងទាំងឡាយស្រកចុះបន្តិច រួមចាំនិយាយសូមទោសតាមក្រោយគឺជាវិធីល្អបំផុត។
៣) សម្ដែងការសូមទោសឲ្យស័ក្ដិសមជាការសូមទោស
របៀបសូមទោសរបស់អ្នកគឺមានឥទ្ធិពលលើការសូមទោសទាំងមូល ប្រសិនបើអ្នកធ្វើចារិក ដូចជាព្រងើយកន្តើយ ឬក៏ធុញថប់មិនចង់សូមទោសនាងទេនោះ បញ្ហានឹងកាន់តែរីកធំ។
៤) បង្ហាញការយល់ចិត្តនាង
មិនត្រឹមតែប្រើពាក្យ«បងសូមទោស» ទៅកាន់នាងនោះទេ អ្នកគួរបន្ថែម ឲ្យដឹងទៀតថា ហេតុអ្វីអ្នកសូមទោសនាង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរយល់ថា ហេតុអ្វីបានជានាងខឹងបែបនេះ។
៥) ផ្ដល់ឱកាសឲ្យនាងតបតអ្នក
អ្នកគួរចេះសួរនាង ថាតើនាង ព្រមទទួលការសូមទោសនោះទេ? តើនាងបាត់ខឹងឬនៅ? ព្រោះថា ពេលខ្លះមនុស្សស្រី តែងតែចង់ឲ្យគេ សួរ ពីអ្វីដែលនាងចង់និយាយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ wikihow.com