សញ្ញាទាំង៣ដែលបញ្ជាក់ថាអ្នកកំពុងស្ត្រេស្ត(តប់ប្រមល់)ខ្លាំង
បច្ចុប្បន្ននេះមិនថាចាស់ឬក្មេងនោះទេ ម្នាក់ៗគឺរវល់រៀងៗខ្លួន មានភារកិច្ចដែលត្រូវបំពេញរៀងៗខ្លួន ដែលម្នាក់ៗជាទូទៅមិនបានចាប់អារម្មណ៍ពីសុខភាពរបស់ពួកគេនោះទេ។អ្នកអាចគិតថាលុយសំខាន់ តែបើថ្ងៃណាមួយអ្នកបែរជាធ្លាក់ខ្លួនឈឺ ទើបអ្នកយល់ថាលុយទាំងអស់នោះលែងសំខាន់ទៀតហើយ។
ខាងក្រោមនេះជាអាការៈមួយចំនួនដែលបញ្ជាក់ថាអ្នកមានបញ្ហាមិនស្រួលហើយ៖
១) ហត់នឿយជាប្រចាំ
ទោះបីជាថ្ងៃខ្លះ អ្នកឈប់សម្រាក ហើយមិនសូវធ្វើអ្វីក៏ពិតមែន ក៏អ្នកមានអារម្មណ៍ថាហត់ដែរ ហើយមិនចង់ទៅណាទៀតនោះទេ។ នេះហើយជាសញ្ញាមួយដែលអ្នកគួរតែសង្កេត ហើយកាត់បន្ថយវាដោយធ្វើការហាត់ប្រាណ ឬកាត់បន្ថយចំនួនការងារដែលអ្នកធ្វើ ហើយបើនៅតែមានអារម្មណ៍ថាមិនធូរស្បើយជាងមុននោះទេ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញតែម្ដងទៅ។
២) ឆាប់មួម៉ៅ
អ្នកមានអារម្មណ៍ថាឆាប់ខឹងជាងធម្មតា អ្នកមួម៉ៅសូម្បីតែជាមួយរឿងបន្តិចបន្តួចក៏ដោយ និយាយឲ្យខ្លីទៅ អ្នកខឹងសឹងតែគ្រប់ពេលវេលា ហើយសឹងតែជាមួយមនុស្សគ្រប់គ្នាផងដែរ។ អ្នកអាចឆ្លៀតពេលសម្រាកខ្លះ ឬលំហែកាយនៅកន្លែងណាដែលមានខ្យល់បរិសុទ្ធល្អក៏បានដែរ ដើម្បីធ្វើឲ្យអ្នកមានភាពស្រស់ស្រាយជាងមុន។
៣) ឆាប់បែកញើសច្រើនជាងធម្មតា
នេះក៏ជាសញ្ញាគ្រោះថ្នាក់មួយដែរ វាគ្មានដំណោះស្រាយអ្វីច្រើននោះទេ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យអំពីអាការៈរបស់អ្នកវិញទៅទើបល្អ ព្រោះអ្នកអាចនឹងកើតមានជំងឺអ្វីមួយដែលពិបាកនឹងមើលតាមអាការៈនេះតែមួយមុខណាស់៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org