រឿងទាំង​ ៤ ​ដែលអ្នកអាចផ្លាស់ប្ដូរបានត្រឹមតែ ៦ខែ ដើម្បីអនាគតប្រសើរឡើងទៅមុខ​



មនុស្សភាគច្រើនតែងចង់ផ្លាស់ប្ដូរទម្លាប់ អត្តចរិត ក៏ដូចជារឿងជាច្រើនផ្សេងៗទៀត ដែលពេលខ្លះរឿងទាំងអស់នោះត្រូវការពេលវេលាតិច ឬពេលវេលាយូរ។

តែសម្រាប់រយៈពេល៦ខែ អ្នកអាចផ្លាស់ប្ដូររឿងរ៉ាវបានច្រើនដែលអ្នកនឹកស្មានមិនដល់ តែរឿងទាំងនោះក៏ត្រូវការ ការតស៊ូ អត់ធ្មត់ ក៏ដូចជាភាពវៃឆ្លាតជាច្រើនទៀត

១) បង្កើតទម្លាប់អាន

មនុស្សម្នាក់ៗតែងតែចង់ឲ្យខ្លួនឯងមានទម្លាប់អានជាប្រចាំ តែពួកគេតែងតែគិតថាវាជារឿងដ៏លំបាកខ្លាំង។ប្រាកដណាស់វាជារឿងដ៏លំបាកមួយ តែវាមិនប្រាកដថាអ្នកធ្វើវាមិនបាននោះដែរ អ្នកអាចព្យាយាមធ្វើវាក្នុងរយៈពេល៦ខែ បន្ទាប់មកចាំមើលលទ្ធផលថា អ្នកអាចធ្វើវាបានដែរឬមួយក៏អត់ទេ។

២) សន្សំលុយ៖ ក៏ដូចជាគ្នាជាមួយនឹងទម្លាប់អានសៀវភៅផងដែរ អ្នកប្រាកដជាអាចធ្វើវាបាន ជាពិសេសនៅពេលអ្នកមានគោលបំណងជាមួយវាដូចជា ចង់ទិញ ទូរស័ព្ទ ឬយកវាទៅធ្វើដើមទុនរកស៊ីអីជាដើម។ នៅពេលដែលអាចសម្រេចវាបាននៅក្នុងរយៈពេល៦ខែនេះ វានឹងធ្វើឲ្យអ្នកមានចិត្តចង់ធ្វើការសន្សំលុយបែបនេះតទៅមុខទៀត។

៣) ប្រែទម្លាប់អាក្រក់មួយចំនួនមកជាល្អវិញ៖ ជឿទេ មិនដល់៦ខែផង ឲ្យតែអ្នកអាចផ្លាស់ប្ដូរវាបាន អ្នកនឹងអាចផ្លាស់ប្ដូរវាបានរហូតទៅ ដូចនេះ តើអ្នកនៅចាំអ្វីទៀត? មិនបាច់ចាំថ្ងៃស្អែក ឬពេលណាមួយនោះទេ អ្នកគួរតែចាប់ផ្ដើមពីឥឡូវនេះទៅ វិនាទីនេះតែម្ដង។ អ្វីដែលគួរធ្វើនោះគឺតាំងចិត្ត និងមានការអត់ធ្មត់ ព្រោះវាគឺជារឿងពិបាកមួយដែលប្ដូរពីទម្លាប់អាក្រក់មកជាទម្លាប់ល្អនេះ។

៤) សម្រកទម្ងន់៖ ទោះបីជារយៈពេល ៦ខែ មិនអាចផ្ដល់នូវលទ្ធផលជាទីគាប់ចិត្តដល់អ្នកបានមែន តែក្នុងកំឡុងពេលនេះ អ្នកក៏អាចនឹងមានរាងដ៏ស្អាតតាមតែអ្នកប្រាថ្នាចង់បានផងដែរ ប្រសិនបើអ្នកធ្វើការហាត់ប្រាណបានទៀងទាត់និងត្រឹមត្រូវ ហើយវានឹងធ្វើឲ្យរឹតតែទទួលបាននូវលទ្ធផលដ៏ល្អប្រសិនបើអ្នកមានរបបអាហារល្អ តែមិនមែនឲ្យអ្នកបង្អត់អាហារខ្លួនឯងនោះទេ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.lifehack.org

X
5s