ធ្វើម៉េចដើម្បីសន្សំលុយបានដោយមិនចាំបាច់ផ្លាស់ប្ដូរឥរិយាបថទៅផ្សាររបស់លោកអ្នក?
ប្រសិនអ្នកជាមនុស្សដូចមនុស្សទូទៅ អ្នកតែងតែរកវិធីដ៏លំបាកក្នុងការសន្សំលុយ។ អ្នកបានព្យាយាមកាត់បន្ថយនូវទំនិញដែលអ្នកឧស្សាហទិញ។ អ្នកចង់សន្សំលុយតែអ្នកចង់មានភាពសប្បាយផងដែរ។
ដំណឹងល្អនោះគឺ អ្នកអាចសន្សំលុយដោយចាំបាច់បោះបង់ចោលនូវទម្លាប់របស់អ្នកបាន៖
១) ដើរផ្សារប្រកបដោយភាពឆ្លាតវ៉ៃ
តើអ្នកតែងតែទិញនូវតម្លៃពេញមែនទេ? អ្នកអាចសន្សំលុយបានជាច្រើនប្រសិនជាអ្នកទិញក្នុងពេលដែលគេបញ្ចុះតម្លៃ។ អ្នកគ្រាន់តែត្រូវចំណាយពេលតិចតួចក្នុងការស្រាវជ្រាវតើពេលវេលាដែលអ្នកគួរដើរផ្សារ។
២) នៅផ្ទះ
អ្នកមិនចាំបាច់ចេញទៅក្រៅដើម្បីភាពសប្បាយនោះទេ។ អ្នកក៏អាចទិញអីមកញាំនិងអង្គុយមើលទូរទស្សន៍នៅផ្ទះ។ ប្រសិនជាអ្នកចង់មានភាពអ៊ូអរ អ្នកអាចអញ្ជើញមិត្តភ័ក្ដិរបស់អ្នកបាន។
៣) ចម្អិន
អ្នកអាចជំនួសការញាំក្រៅដោយគ្រាន់តែចម្អិននៅផ្ទះ។ តើចាំបាច់ទៅក្រៅធ្វើអ្វីពេលអ្នកអាចធ្វើម្ហូបដូចគ្នានៅក្នុងចង្ក្រានរបស់អ្នក? ទោះបីជាអ្នកត្រូវចំណាយពេលខ្លះមែន តែ អ្នកនឹងឃើញថាអ្នកអាចសន្សំលុយបានយ៉ាងច្រើន។
៤) មានក្រុមសន្សំលុយ
អ្នកអាចជួបជាមួយមនុស្សដែលចង់សន្សំលុយដូចគ្នា។ វាជាកម្លាំងចិត្តមួយសម្រាប់អ្នកសន្សំ។ អ្នកទាំងអស់គ្នាអាចលើកទឹកចិត្តគ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.cheatsheet.com