ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកសម្ភាសន៍ក្រោយពេលសម្ភាសន៍ តើអ្នកគួរធ្វើម៉េច?​



ជាការពិតណាស់ ដើម្បីបានការងារមួយដែលអ្នកចង់បាន វាមិនមែនជារឿងងាយស្រួលទេ អ្នកផ្ញើប្រវត្តិរូបសង្ខេប បន្ទាប់មកក៏ត្រូវបានក្រុមហ៊ុនចាប់អារម្មណ៍ រួចក៏ហៅទៅសម្ភាសន៍ ពេល អ្នកសម្ភាសន៍ចប់ អ្នកក៏ត្រូវតែរង់ចាំចម្លើយចុងក្រោយថា ជាប់ឬ ក៏យ៉ាងណា។

តែបន្ទាប់ពីសម្ភាសន៍ចប់នោះ អ្នកក៏គួរដឹងដែរ ថា អ្នកត្រូវធ្វើអ្វីបន្តទៀត។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖

១) ផ្ញើពាក្យអរគុណតាមសារអេឡិចត្រូនិច

ប្រសិនបើអ្នកមានការភ្ញាក់រលឹកផ្ញើសារអរគុណ តាមប្រព័ន្ធអេឡិចត្រូនិក ទៅកាន់អ្នកសម្ភាសន៍នោះ ពួកគេនឹងកាន់តែចាប់អារម្មណ៍អ្នកខ្លាំង ព្រោះវាបង្ហាញពីការភ្ញាក់រលឹក និងការចង់បាន ហើយខ្វាយស្ទល់នឹងការងារនោះ។ តែអ្នកត្រូវប្រាកដថា បើចង់ផ្ញើសារអរគុណនោះ អ្នកមិនត្រូវទុកពេលឲ្យលើស ២៤ម៉ោងទេ។

២) កត់ត្រាទុក អ្វីដែលគេបានសម្ភាសន៍អ្នក

អ្នកគួរតែកត់ត្រា និងចំណាំទុកថា សំណួរអ្វីខ្លះដែលគេបានសួរអ្នក ហើយអ្វីខ្លះទៅដែលគេបានបង្ហាញក្នុងពេលសម្ភាសន៍នោះ ព្រោះព័ត៌មានទាំងអស់នោះពិតជាសំខាន់នៅពេលអ្នកបានជាប់ជាបុគ្គលិកពេញសិទ្ធិ។

៣) មានការអត់ធ្មត់

ជាការពិតណាស់ អ្នកគួរមានការអត់ធ្មត់ ចំពោះលទ្ធផលដែលអ្នកសម្ភាសន៍គ្រោងនឹងផ្ដល់ឲ្យ។ អាចថាពួកគេនឹងផ្ដល់ដំណឹងដល់អ្នក ១អាទិត្យទៀត ហើយ អ្នកគួរតែត្រៀមចិត្តរួចសម្រួល អារម្មណ៍ឲ្យបានស្រួលទើបល្អ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ businessnewsdaily.com

X
5s