មុខជំនួញទាំង ៣ ដែលសក្ដិសមសម្រាប់អ្នកងប់ងុលនឹងការច្នៃម៉ូដ (Fashion Design)
ប្រសិនបើអ្នកសង្កេតឃើញខ្លួនឯងហាក់ដូចជាងប់ងុល នឹងការតុបតែងសំលៀកបំពាក់ដែលទាន់សម័យមានភាពហ៊ឺហានានា វាដល់ពេលហើយដែលអ្នកគួរចាប់យកគំនិតទាំងនោះមកធ្វើជាការរកស៊ី។
ខាងក្រោមនេះអ្នកនឹងបានដឹងពីមុខជំនួញអ្វីខ្លះ ដែលភាគច្រើនអ្នកដែលចូលចិត្តខាងហ្វេសិន (Fashion) តែងតែប្រកប៖
១) បង្កើតកម្មវិធីដើរម៉ូត
វាមិនមែនជាការរកស៊ីមួយស្រួលនោះទេ ព្រោះវាទាមទារការចូលរួមច្រើន ពីសំណាក់អ្នកច្នៃម៉ូត តារាបង្ហាញម៉ូត ព្រមទាំងអ្នកដឹកនាំការបង្ហាញទាំងនោះផងដែរ។ ប៉ុន្តែ បើអ្នកពិតជាមនុស្សដែលមានចំណង់ចំណូលចិត្តខាងផ្នែកហ្វេសិននោះមែនវាពិតជាសំណាងមួយហើយ ព្រោះអ្នកគ្រាន់តែបន្ថែមចំណេះដឹងពាក់ព័ន្ធនឹងសំលៀកបំពាក់ ចេះដឹងពីដំណើរការនៃការដើរបង្ហាញម៉ូត មានគំនិតច្នៃប្រឌិតខ្ពស់ និងការចេះបត់បែនខ្លួនតាមកាលៈទេសៈជាការស្រេច។
២) បង្កើតគេហទំព័រលក់សំលៀកបំពាក់តូចមួយ
អ្នកប្រហែលជាមិនជឿទេថា ការធ្វើបែបនេះប្រហែលជាមិនសូវដំណើរការនោះទេ ប៉ុន្តែចូរអ្នកក្រឡេកមើលគេហទំព័រផ្សេងៗដែលល្បីជាច្រើនដូចជា Sartorialist និង Racked ជាដើម គឺសុទ្ធតែចាប់ផ្ដើមពីការបង្កើតគេហទំព័រតូចៗ ហើយពួកគេលក់ដាច់និងមានប្រជាប្រិយភាពចាប់ពីពេលនោះមក។
៣) អ្នករៀបចំម៉ូតសម្រាប់ថតរូប
ភាគច្រើនការងារនេះ តែងតែនៅជាមួយអ្នកថតរូប ហើយចាត់ចែងមិនត្រឹមតែសំលៀកបំពាក់នោះទេ ថែមទាំងអាចជ្រើសរើសទីតាំងថត ជ្រើសរើសគ្រឿងសង្ហារិម ដើម្បីធ្វើយ៉ាងណាឲ្យការថតរូបនោះ ល្អឥតខ្ចោះទៅតាមការចង់បាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ businessnewsdaily.com