យុទ្ធសាស្ត្រ​ដុស​ខាត់​ខ្លួនឯងឲ្យ​ក្លាយ​ជា​មនុស្ស​មាន​ប្រយោជន៍​ជាង​នេះ​



តើអ្នកគិតថារាល់ថ្ងៃនេះ អ្នកបានធ្វើអ្វីខ្លះ ដែលមានប្រយោជន៍ សម្រាប់ខ្លួន ឯង ហើយរឺនៅ? បើអ្នកគិតថា អ្នកនៅមានចំណុចខ្វះខាតនៅឡើយ អ្នកគួរតែគិត ម្ដងទៀត ថាតើអ្នកគួររៀបចំយុត្តិសាស្ត្រយ៉ាងណាខ្លះ ដើម្បីដុសខាត់ ខ្លួន ឯង ឲ្យកាន់តែមានប្រយោជន៍? ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖

១) ត្រូវមានគំនិតសុទិដ្ឋិនិយម

អ្នកប្រហែលជាមិនដឹងទេ ថា ការប្រើប្រាស់គំនិតសុទិដ្ឋិនិយម នេះ អាចបង្កើនសកម្មភាពរស់នៅរបស់អ្នកឲ្យបានឡើងខ្ពស់ មួយ កម្រិត បង្កើនភាពឆ្នៃប្រឌិត រួមទាំងក្លាយជាមនុស្សដែលស្រឡាញ់ខ្លួន ឯង ផងដែរ។ អ្នកអាចបង្កើនគំនិតសុទិដ្ឋិនិយម នេះបានតាមការនិយាយផ្ទាល់ទៅកាន់ខ្លួន ឯង ហើយគិតថាពេលនេះអ្នកគួរធ្វើអ្វី ហើយចង់បានអ្វីនៅថ្ងៃមុខ។

២) គិតពីពេលបច្ចុប្បន្ន

អ្នកគួរចេះប្រាប់ខ្លួន ឯង ថា តើអ្នកកំពុងនៅទីណា ហើយ មិនគួរខ្វាយខ្វល់ច្រើន ពីពេលអតីតកាលកន្លងទៅបាត់ និងអនាគតកាលដែលមិនទាន់មកដល់អី។ ប្រសិនបើអ្នកកំពុងតែធ្វើអ្វីមួយ នោះ អ្នកគួរតែបន្តធ្វើ វា ហើយមិនចាំបាច់ខ្វាយខ្វល់ពីរឿងរ៉ាវអ្វីច្រើន នាំតែស្មុគស្មាញទេ។

៣) បង្ហាញឲ្យច្បាស់ថាអ្នកចង់បានអ្វី

ប្រសិនបើអ្នកដឹងច្បាស់ថា ខ្លួន ចង់បានអ្វីហើយនោះ អ្នក នឹងមិនចាំបាច់រស់នៅក្នុងភាពមន្ទិលសង្ស័យ ឬ ការស្ទាក់ស្ទើរភ័យខ្លាចអ្វីទៀតទេ។ អ្នកដឹងថា អ្វីជាគោលដៅអ្នក និងគួរដើរលើផ្លូវណា ព្រោះអ្នកដឹងច្បាស់ ពីជីវិត ដែលអ្នកបានចាត់ចែងរួចមកហើយ។

៤) បង្កើនទំនាក់ទំនងជាមួយអ្នកដទៃ

អ្នកមិនអាចរស់នៅ ដោយគ្មានការជ្រោមជ្រែង ឬការគាំទ្រពីនរណាម្នាក់នោះឡើយ ។ ព្យាយាមរក្សា ទំនាក់ទំនង ជាមួយ មនុស្សដែលអ្នកស្គាល់ រាល់ថ្ងៃ ហើយព្យាយាមថែមទៀត ស្វែងរក និងបង្កើន ទំនាក់ទំនងទៅកាន់អ្នកដទៃ ឲ្យបានច្រើន នោះអ្នកនឹងដឹងថា ជីវិតគឺធំទូលាយកម្រិតណាពេលអ្នកបានស្គាល់មនុស្សដែលប្លែកៗ ច្រើននោះ ។

៥) ស្រឡាញ់ខ្លួនឯងជាងគេ

មានតែខ្លួន ឯង ប៉ុណ្ណោះដែលជាយានយន្តមួយ សម្រាប់ដឹកនាំអ្នកទៅកាន់ទិសដៅនៃជីវិត ។ អ្នកគួររៀនស្រឡាញ់ខ្លួន ឯង ឲ្យបានច្រើន តាមរយៈការថែរក្សា ខ្លួន និងការគោរពខ្លួន ហើយត្រូវផ្ដល់អាហារឆ្ងាញ់ ៗ និងមានវីតាមីន ដល់រាងកាយ មិនត្រូវសេពគ្រឿងស្រវឹង គ្រឿងញៀនបំផ្លាញសុខភាព ហើយ អ្នកនឹងបានដឹងហើយ ថា ពេលដែលអ្នកធ្វើបែបនេះ អ្នកនឹងមិនស្ដាយក្រោយឡើយ ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ stratejoy.com

X
5s