ហេតុអ្វីមនុស្សមានភាពរឹងប៉ឹងខ្ពស់ មិនងាយ ចុះញ៉មនឹងការបរាជ័យ ?
មនុស្សមួយចំនួនតែងគិតថា ការបរាជ័យ នេះហើយគឺជារនាំងដែលឃាត់ឃាំងពូកគេមិនឲ្យមានទឹកចិត្តបន្តទៅរកគោលដៅចុងក្រោយ។ ប៉ុន្តែមនុស្សមួយចំនួន ទៀត ក៏ចាត់ទុក ការបរាជ័យ នោះ ជាមេរៀន ដ៏សំខាន់ដែលគួរតែសិក្សា បន្ទាប់មក ដុសខាត់ និង បង្កើនភាពប៉ិនប្រសប់ថែមទៀត តាមរយៈការរៀនសូត្រពីវា។
ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) ចាត់ទុកការបរាជ័យជារឿងធម្មតា
ពួកគេមិនចាត់ទុកថា ការបរាជ័យ នោះ ប្រៀបបានទៅនឹងការវិនាសនៃពិភពលោក នោះទេ។ ពួកគេចាត់ទុកវា ថា ជារឿងធម្មតា រួចសម្រួល អារម្មណ៍ ដើម្បីមានកម្លាំងនិងទឹកចិត្តខិតខំឡើងវិញ។
២) តែងលើកទឹកចិត្តខ្លួនឯង
ពេលជួបបញ្ហាហើយ ពួកគេតែងតែនិយាយពាក្យលួងលោម ទៅកាន់ខ្លួន ឯង លើកទឹកចិត្ត សរសើរ និងពន្យល់ខ្លួន ឯង ឲ្យបានយល់ពីការបរាជ័យទាំងនោះ ព្រោះមានតែខ្លួន ឯងនោះទេ ដែលនៅជាមួយ និងដឹងថាខ្លួន ចង់បានអ្វី ។
៣) អរគុណការបរាជ័យនោះ
ជំនួស ដោយការបាក់ទឹកចិត្ត ពួកគេតែងតែអរគុណ ដល់ការបរាជ័យទាំងនោះ ដែលជាអ្នកបង្រៀនពួកគេថាឲ្យដឹងថា ខ្លួន នៅមិនទាន់មានសមត្ថភាពនៅឡើយ ។ ដូចនេះគួរយកពេលវេលានៅសល់ សិក្សា បន្ថែមទៀត ដើម្បីក្ដាប់យកឱកាសមាសពេជ្រ សារជាថ្មី។
៤) ទទួលស្គាល់ភាពខ្លាំងខ្លួន
តាមរយៈការបរាជ័យនេះ គឺក៏បានស្គាល់កាន់តែច្បាស់ ថា ខ្លួន មានចំណុចខ្លាំងអ្វីខ្លះ ។ បើគ្មានការបរាជ័យនោះទេ ពួកគេប្រហែលជាមិនដឹង រហូតថា តើខ្លួន មានចំណុចពិសេសៗ ដែលល្អជាងគេអ្វីខ្លះទៅទេ។
៥) បង្កើតគម្រោងធ្វើឲ្យល្អជាងពេលមុន
ពួកគេចាត់ទុក ការបរាជ័យ ជាផ្លូវទៅកាន់ភាពជោគជ័យ បើគ្មានការបរាជ័យ ទេនោះ អ្នកក៏មិនអាចដើរទៅដល់ គោលដៅចុកក្រោយបានដែរ ។ ដូចនេះពួកគេអាចរៀបចំផែនការឲ្យកាន់តែល្អ ប្រសើរជាងមុន ដោយសិក្សាពីការបរាជ័យនោះមួយ ដំណាក់កាល់ ហើយរៀបចំគម្រោង សម្រាប់ថ្ងៃមុខទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ inc.com