របៀប​រៀប​ចំ​ជីវិត​របស់​អ្នក​ដោយ​ធ្វើ​អ្វី​ដែល​សំខាន់ ​​តែ​មិន​មែន​ធ្វើ​អ្វី​មិន​ប្រញាប់​នោះ​ទេ​



មនុស្សជាច្រើនបានប្រើប្រាស់ការកត់ត្រា កាលវិភាគសម្រាប់កំណត់នូវអ្វីដែលពួកគេត្រូវធ្វើជាប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ឬប្រចាំខែ។ ប៉ុន្តែ អ្នកគួរតែបែងចែកនូវអ្វីដែលអ្នកចង់ អ្វីដែលអ្នកចាំបាច់ត្រូវតែធ្វើ៖

១) មាន

អ្វីដែលអ្នកកត់ត្រានៅទីនេះគឺជាអ្វីដែលអ្នកចាំចាច់ត្រូវតែធ្វើ ហើយវាមានកាលវិភាគច្បាស់លាស់។ ប្រសិនជាគោលដៅនោះធំ តើប្រចាំថ្ងៃអ្នកត្រូវធ្វើអ្វីខ្លះដើម្បីដើរទៅដល់ទីនោះ។

២) ត្រូវការ

អ្វីដែលអ្នកកត់ត្រានៅទីនេះគឺជាអ្វីដែលអ្នកចាំចាច់ត្រូវតែធ្វើ។ តែអ្វីនៅទីនេះគឺមានសារៈសំខាន់។ ក្រោយពេលដែលអ្នកបានសម្រេចកិច្ចការនៅទីនេះ អ្នកមានអារម្មណ៍ថាអ្នកបានសម្រេចអ្វីដែលសំខាន់អញ្ចឹង។

៣) ចង់បាន

តើមានរឿងអ្វីខ្លះដែលអ្នកចង់សម្រេចក្នុងអាទិត្យនេះ? ហេតុអ្វី? តើហេតុអ្វីបានជាអ្នកចង់ធ្វើរឿងទាំងនោះ? តើវានឹងផ្តល់អ្វីខ្លះដល់អ្នក? ពីព្រោះថា អ្វីដែលអ្នកចង់ធ្វើខុសពីអ្វីដែលអ្នកចាំបាច់ត្រូវធ្វើ៕

ប្រែសម្រួល៖ អឹុង មុយយូ

ប្រភព៖ www.lifehack.org

X
5s