វិធីងាយៗដែលអ្នកអាចប្រើប្រាស់ភាពភ័យខ្លាចរបស់អ្នកមកជាជ័យជម្នះវិញ
នៅពេលដែលអ្នកចង់សម្រេចក្តីសុបិនរបស់អ្នក វាតែងតែមានសំឡេងមួយមកប្រាប់អ្នកថា អ្នកមិនល្អគ្រប់គ្រាន់។ អ្នកមិនឆ្លាត។ អ្នកមិនពូកែ។ល។ នោះជាអារម្មណ៍នៃភាពភ័យខ្លាច។
មិនថាអ្នកព្យាយាមរត់គេចយ៉ាងណា អ្នកនឹងតែលឺ។ ខាងក្រោមនេះជាវិធីងាយៗដែលអ្នកអាចប្រើប្រាស់ភាពភ័យខ្លាចមកយកជ័យជម្នះបាន៖
១) ទទួលយកខ្លួនឯង
នៅពេលអ្នកព្យាយាមនឹងអ្វីមួយ អ្នកអាចគ្រប់គ្រងអារម្មណ៍បាន។ អ្នកថែមទាំងខ្លាំងជាងមុនទៀត។ ប្រសិនជាអ្នកនៅមានអារម្មណ៍ បិទភ្នែករបស់អ្នករួចដើរទៅមុន។
២) គ្រប់គ្រងការគិតរបស់អ្នក
យើងតែងតែមានគំនិតឆ្កួតៗជាច្រើនដែលលោតចេញពីខួរក្បាលរបស់យើង។ តែ យើងមិនដែលគិតអំពីគំនិតល្អៗនោះទេ តែយើងគិតតែពីគំនិតអាក្រក់។ លើកក្រោយអ្នកគិតឃើញ គ្រវែងវាចោលទៅ។
៣) ជឿជាក់លើខ្លួនឯង
ផ្តោតសំខាន់នាពេលបច្ចុប្បន្នដែលអ្នកមាន។ ខំធ្វើឲល្អនូវអ្វីដែលអ្នកអាចធ្វើថ្ងៃនេះ។ ត្រូវជឿជាក់ថាខ្លួនឯងអាចធ្វើបាន។
៤) សរសើរខ្លួនឯង
ចាប់ផ្តើមជាមួយកំណត់ត្រាដឹងគុណ។ អ្នកអាចកត់ត្រានូវពីរឬបីចំណុចដែលអ្នកពេញចិត្តចំពោះខ្លួនឯង។ នេះជាសញ្ញាដែលបង្ហាញថាអ្នកធ្វើបានល្អ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.addicted2success.com