អ្នកដទៃអាចវាយតម្លៃថា អ្នកជាមនុស្សបែបណាទៅតាមរូបរាងកាយរបស់អ្នកក្នុងសណ្ឋានទាំងនេះ
ការវាយតម្លៃមនុស្សម្នាក់ដោយគ្រាន់តែមើលទៅតាមសំបកក្រៅរបស់ពួកគេមិនមែនជារឿងមួយសមគួរនោះទេ តែវាជារឿងមួយដែលមិនអាចថា មិនកើតឡើងបានដែរ ព្រោះវាក៏ជាធម្មជាតិមួយផ្នែករបស់មនុស្សដែរ។ ខាងក្រោមនេះ គឺជាសណ្ឋាននៃរូបរាងកាយរបស់អ្នកដែលធ្វើឲ្យអ្នកដទៃវាយតម្លៃអ្នកបានត្រឹមតែមួយប៉ប្រិចភ្នែក៖
១) ភាពទាក់ទាញ៖ នៅពេលដែលអ្នកឃើញមនុស្សម្នាក់ដែលមានភាពទាក់ទាញខ្ពស់ អ្វីដែលអ្នកគិតដំបូងគេនោះ គឺថាពួកគេក៏មានសមត្ថភាពថ្មីពូកែមួយដែរ ដូចជាភាពពូកែ វ័យឆ្លាត ឬពីឋានៈរបស់ពួកគេជាដើម។ នៅពេលដែលអ្នកឃើញពួកគេ អ្នកក៏គិតទៀតថាពួកគេនឹងមានអ្វីទាក់ទាញជាងសម្រស់ខាងក្រៅរបស់គេទៅទៀត និយាយឲ្យខ្លីទៅមនុស្សភាគច្រើននឹងឲ្យតម្លៃគេខ្ពស់។
២) ទម្រង់មុខ៖ នេះគឺសំខាន់បំផុតហើយ ដែលជាហេតុធ្វើឲ្យមនុស្សម្នាក់ៗតែងប្រាថ្នាចង់បានមុខស្អាតស្រស់ផូរផង់ ព្រោះវាក៏ជាអ្វីដែលមនុស្សទូទៅចាប់អារម្មណ៍ជាងគេផងដែរ។ ហើយកត្តាទាំងអស់នេះ ក៏បូករួមជាមួយនឹងទឹកមុខរបស់អ្នកទៀតសោត ថាវារួសរាយ ឬមួយក៏មិនរួសរាយទេ។
៣) កែវភ្នែករបស់អ្នក៖ សភាពភ្លឺថ្លានៃកែវភ្នែករបស់អ្នកក៏អាចបញ្ជាក់ផងដែរថា អ្នកមានសុខភាពល្អមាំមួនឬយ៉ាងណា ព្រោះថាជាទូទៅមនុស្សដែលមានសុខភាពល្អគឺតែងតែមានកែវភ្នែកដ៏ល្អ តែអ្នកមានជំងឺឈឺច្រើន គឺតែងតែមានភ្នែកស្លក់ ហើយក្រហម ដូចនេះបើអ្នកមានអាការៈបែបនេះ អ្នកក៏គួរតែសង្កេតមើលសុខភាពរបស់ខ្លួនឯងផង។
៤) ការស្លៀកពាក់៖ អ្នកមិនចាំបាច់ស្លៀកពាក់ខោអាវថ្លៃៗ ដើម្បីឲ្យគេមើលមកអ្នកថា អ្នកជាមនុស្សរៀបរយអ្វីនោះទេ គ្រាន់តែអ្នកស្លៀកពាក់ឲ្យបានសមរម្យហើយស្អាតទៅក៏អ្នកដទៃអាចដឹងបានថា អ្នកជាមនុស្សបែបណាបានផងដែរ។ ការរៀបចំខ្លួនរបស់អ្នកអាចធ្វើទៅបានដោយមិនចាំបាច់មានការផាត់មុខធ្វើសក់អ្វីណាស់ណាពេកក៏បានដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.inc.com