អនុវត្តជំហានងាយៗទាំងនេះ នោះអាយុរបស់អ្នកនឹងកាន់តែវែង
ការចង់ឲមានអាយុវែង សុខភាពល្អប្រហែលនិយាយស្រួលជាងធ្វើ។ មិនថាអ្នកជាអ្នកមានឬអ្នកក្រ សុខភាពគឺសំខាន់ខ្លាំងណាស់។ មិនថាអ្នកមានអាយុប៉ុន្មាន អ្នកជាអ្នកគ្រប់គ្រងសុខភាពរបស់អ្នក។ ខាងក្រោមនេះជាគន្លឹះដែលផ្ដល់ដោយសុខភាពពិភពលោក ហៅកាត់ថា WHO៖
១) មានទម្លាប់ទទួលទានអាហារសុខភាព៖ តើអ្នកអាចគ្រប់គ្រងសុខភាពឬរបបអាហារដល់កម្រិតណា? គន្លឹះគឺអ្នកគួរតែទទួលទានសូដ្យូមនិងស្ករក្នុងកម្រិតមធ្យម។ World Health Organization បានណែនាំឲពិសារបន្លែ ផ្លែឈើ និងកាន់បន្ថយអាហារដែលមានជាតិខ្លាញ់។
២) ការទំនាក់ទំនងសង្គមល្អ៖ ការមានទំនាក់ទំនងសង្គមក៏ជាគន្លឹះមួយដែលអ្នកអាចពន្យារអាយុជីវិតរបស់អ្នកដែរ។ ការមានមិត្តភាពអាចជួយកាត់បន្ថយស្រ្តេស។
៣) ហាត់ប្រាណ៖ វាច្បាស់ណាស់ថាមនុស្សម្នាក់ត្រូវការហាត់ប្រាណដើម្បីមានសុខភាពល្អ។ តាមការស្រាវជ្រាវប្រសិនជាអ្នកហាត់ប្រាណ២ម៉ោងក្នុងមួយថ្ងៃ អ្នកអាចនឹងពន្យាអាយុជីវិតរបស់អ្នកដល់ទៅ៤ឆ្នាំ។
៤) គេងឲបានគ្រប់គ្រាន់៖ អ្នកប្រហែលជាមានកិច្ចការត្រូវធ្វើច្រើន។ ប្រសិនអ្នកជាឪពុកម្តាយ អ្នកប្រហែលជាត្រូវមើលកូនទៀតផង។ តែ តើអ្នកពន្យារអាយុនិងមានអាយុវែងម៉េចនឹងកើតប្រសិនជាកាលវិភាគរបស់អ្នករវល់ដល់ថ្នាក់នេះ? ការគេងបានគ្រប់គ្រាន់ជួយកាត់ស្រ្តេស និងការពារអ្នកពីការមានជំងឺផ្សេងៗ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org