វិធីទាំង ៤ ដែលសហគ្រិនគួរធ្វើ ដើម្បីស្រូបយកអតិថិជននិងទ្រព្យសម្បត្តិឲ្យកាន់តែច្រើន
សហគ្រិន ភាគច្រើនតែងគិតថា គ្មាននរណាម្នាក់សម្លឹងឃើញពីអាជីវកម្ម របស់ខ្លួនទេ ហើយតែងគិតថាអតិថិជន គឺស្ថិតនៅឆ្ងាយនិងពិបាកក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេណាស់។
តែពួកគេពិតជាយល់ខុសខ្លាំងចំពោះការគិតបែបនេះ ខាងក្រោមនេះជាវិធីដែលអ្នកគួរធ្វើតាមដើម្បីស្រូបយកភ្ញៀវឲ្យមកជិតអ្នក៖
១) ដឹងឲ្យច្បាស់ថាអ្នកកំពុងធ្វើអ្វីហើយដើម្បីអ្នកណា
បើអ្នកមិនដឹងច្បាស់ថា ផលិតផលអ្នកជាអ្វី អ្នកក៏មិនអាចផ្សព្វផ្សាយផលិតផលទាំងនោះ ទៅកាន់មនុស្សគ្រប់គ្នាបានដែរ។ មុនដំបូងឡើយ គួរដឹងឲ្យច្បាស់សិនថាខ្លួន កំពុងធ្វើអ្វី ? មានគោលបំណងអ្វី? ហើយ ធ្វើវាដើម្បីអ្នកណា?
២) បង្ហាញអ្នកដទៃពីធាតុពិតរបស់អ្នក
ប្រសិនបើអ្នកព្យាយាមធ្វើខ្លួន ឯង ឲ្យក្លាយជាអ្នករកស៊ីដ៏ល្អឥតខ្ចោះ វាគឺជារឿងមិនល្អ សម្រាប់អ្នកនោះឡើង ដោយសារតែ អ្វីៗគឺមិនអាចគិតទុកមុនទេ ថាវានឹងល្អ១០០ភាគរយ ហើយអ្វីដែលអ្នកធ្វើនឹងមិនស្ថិតក្នុងការចងចាំរបស់អតិថិជនឡើយ ដោយសារតែ វាដូចជាការភូតកុក ទាំងស្រុង ពេក។ ដូចនេះអ្នកគួរតែបង្ហាញអ្វីដែលជាការពិត របស់អ្នក បង្ហាញអ្វីដែលអ្នកអាចធ្វើបាន និងភាពប្លែកគេដែលអ្នកអាចផ្ដល់ទៅកាន់អតិថិជន ដូចនេះពួកគេនឹងកាន់តែចាប់អារម្មណ៍ ហើយទុកចិត្តចង់រកស៊ីជាមួយអ្នក។
៣) ព្យាយាមទៅរកអតិថិជន
តើវិធីណាខ្លះ ដែលអាចដឹកនាំអ្នកទៅរកអតិថិជនបាន? តើអតិថិជន អ្នកចូលចិត្តធ្វើដំណើរទៅណាខ្លះ? តើតំបន់ណាខ្លះដែលពួកគេចូលចិត្តទៅ? តើកម្មវិធីអ្វីដែលគេតែងចូលរួម? បន្ទាប់មកព្យាយាមបង្កើនទំនាក់ទំនងជាមួយពួកគេតាមរយៈ ការ សួរសំណួរ ការដឹងពីចំណាប់អារម្មណ៍ ពួកគេ និង ដឹងពីជោគជ័យដែលពួកគេធ្លាប់មាន។
៤) បង្ហាញពីលទ្ធផលដែលទទួលបានចុងក្រោយ
ជាការពិតណាស់ បើមនុស្សម្នាក់ហ៊ានសន្យា ថានឹងធ្វើឲ្យលទ្ធផលក្លាយជាបែបណាមួយ នោះ អ្នកនឹងកាន់តែមានទំនុកចិត្ត ហើយ ភាគរយដែលជោគជ័យ នឹងអាចមានខ្ពស់ផងដែរ។ ដូចនេះ បើអ្នកតែងតែគិតពីលទ្ធផល ដែលអ្នកនឹងទទួលបានថ្ងៃមុខ វាក៏អាចជាវិធីមួយ ក្នុងការធានា ថា ក្រុមហ៊ុន អ្នកនឹងសម្រេចវាសម្រាប់អតិថិជនគ្រប់គ្នា។ ដូចនេះអត្រាដែលអ្នកអាចស្រូបយកការទុកចិត្តពីពួកគេក៏កាន់តែខ្ពស់ផងដែរ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ addicted2success