នេះ​គឺ​ជា​ជំហាន​មួយ​ថ្នាក់​ៗ សម្រាប់​អ្នក​ដែល​ត្រៀម​ខ្លួន​រួចរាល់​ថា​នឹង​​រក​ស៊ី​



ដើម្បីទទួលបានការរកស៊ីមួយដ៏ជោគជ័យ វា ទាមទារឲ្យអ្នកខិតខំឲ្យអស់ពីសមត្ថភាព។ ខណៈដែលអ្នករកស៊ីខ្លះ តែងជួបវិបត្តិ តែបើពួកគេមានការតស៊ូ និងមិនចុះចាញ់ គេនៅតែទទួលបានជោគជ័យនៅពេលក្រោយដដែល។ ខាងក្រោមនេះជាជំហាននៃការរកស៊ី ដែលវា នឹងផ្ដល់ជាគំនិត ងាយស្រួលសម្រាប់ជំនួញអ្នក៖

១) សរសេរគំនិតថ្មីៗដែលមាន៖ វាអាចចាប់ផ្ដើមបាន លុះត្រាតែអ្នកមានគំនិតថា ចង់ធ្វើអ្វី សិន ហើយវាអាចជាគំនិតដែលអ្នកតែងតែគិត ឬ ក៏អ្នកមានចំណេះដឹងខ្លាំងលើវា។ ពេលអ្នករកបានគំនិត២ ឬ៣ ហើយនោះ អ្នកគួរចាប់ផ្ដើមស្រាវជ្រាវពីវា ឲ្យបានលម្អិត បន្ទាប់មកសិក្សាថា តើ មានក្រុមហ៊ុនណាខ្លះរកស៊ីបែបនេះដែរ? បន្ទាប់មកគិតថា តើអ្នកគួរធ្វើយ៉ាងណាឲ្យល្អជាងក្រុមហ៊ុនគេ?

២) បង្កើតគម្រោងផែនការ  ឬ​សេរសេរ​ផែនការ​អាជីវកម្ម៖ បន្ទាប់ពីអ្នកមានគំនិតហើយនោះ អ្នកគួរសួរខ្លួនឯង បន្តទៀតថា តើអ្នកមានគោលបំណងអ្វី? តើនរណាស័ក្ដិសមជាអតិថិជនអ្នក ? តើគោលដៅចុងក្រោយជាអ្វី? តើអ្នកស្វែងរកថវិកាដោយរបៀបណា ដើម្បីធ្វើឲ្យការរកស៊ីនោះដំណើរការបាន? នោះ​គឺ​ការ​ធ្វើ​ផែនការ​អាជីវកម្ម។

៣) ប៉ាន់ស្មានផ្នែកហិរញ្ញវត្ថុ៖ ថវិកាពិតជាសំខាន់ក្នុងការចាប់ផ្ដើមអ្វីមួយ តែបើអ្នកមិនបានរៀបចំតម្លៃ ឬ ធ្វើការប៉ាន់ស្មានពីវា ថា អាចអស់ប៉ុន្មាននោះ អ្នកអាចនឹងមានបញ្ហា នៅពេល ការរកស៊ីនោះដើរទៅមុខបានបន្តិច។ ជា​ទូទៅ នៅ​ពេល​ដែល​អ្នក​សរសេរ​ផែនការ​អាជីវកម្ម ច្បាស់ណាស់​ថា​ អ្នក​នឹង​បញ្ចូល​វា​ទៅ​ក្នុង​នោះ​រួច​ទៅ​ហើយ។

៤) កំណត់ច្បាប់នៃការរកស៊ីនោះ៖ មុននឹងអាចចុះឈ្មោះ ក្រុមហ៊ុន របស់អ្នកបាន អ្នកត្រូវតែកំណត់ឲ្យច្បាស់សិន ថា អ្នកជាអង្គភាពប្រភេទអ្វី ។ ច្បាប់របស់ក្រុមហ៊ុនអ្នក អាចប៉ះពាល់អ្វីគ្រប់យ៉ាង ដូចជា ប៉ះពាល់លើការបង់ពន្ធ នៅពេលអ្នកមានជំពាក់បំណុលគេ ដោយរឿងរ៉ាវណាមួយ។

៥) ចុះ​បញ្ជី​ពាណិជ្ជកម្ម៖ ដើម្បីក្លាយខ្លួន ជាក្រុមហ៊ុនអាជីវកម្មមួយដោយស្របច្បាប់ អ្នកត្រូវតែចុះបញ្ជី​ពាណិជ្ជកម្ម ចុះ​កម្មវិធីម៉ាក​យីហោ (Trademark) ឬ​ស្នើសុំ​អាជ្ញាប័ណ្ណ​ផ្សេងៗទៀត។ បន្ទាប់មក បញ្ជូនឯកសារចាំបាច់របស់ក្រុមហ៊ុន រួមមាន ឈ្មោះក្រុមហ៊ុន គោលបំណងនៃការរកស៊ី ក្រុមហ៊ុនដែល ជាដៃគូសហការ ទំនិញ និងព័ត៌មានទាក់ទងនឹងក្រុមហ៊ុន។

៦) ទិញប័ណ្ណធានារ៉ាប់រង៖ អ្នកធានារ៉ាប់រង នេះ គឺវាជាខ្នងបង្អែកមួយ សម្រាប់ក្រុមហ៊ុនរកស៊ីរបស់អ្នកដែលទើបនឹងចាប់ផ្ដើម ព្រោះពួកគេអាចនឹងជួយអ្នកបានលឿន ពេលអ្នកជួបវិបត្តិ ឬ មានបញ្ហាអ្វីកើតឡើង។

៧) បង្ហាញយីហោក្រុមហ៊ុនរួចឃោសនាវា៖ នេះជាពេលវេលា ដែលអ្នកគួរតែបង្ហាញអតិថិជនថា ទំនិញគឺនៅទីនេះ ។ ដើម្បីធ្វើឲ្យយីហោអ្នកកាន់តែល្បី អ្នកគួរចេះឃោសនា និងផ្សព្វផ្សាយវា តាមបណ្ដាញសង្គម ទូរទស្សន៍ ឬ កាសែត និងមធ្យោបាយផ្សេងៗ ទៀត ដែលអ្នកគិតថា វា មានប្រសិទ្ធភាពសម្រាប់ការរកស៊ីនោះ៕ ​ ​

X
5s