វិធី ៤ យ៉ាងដើម្បីប្រើប្រាស់ពេលវេលាឱ្យបានល្អក្រោយពីចេញធ្វើការ
ក្នុងជីវិតការងារជាក់ស្ដែង ការព្យាយាមសម្រេចកិច្ចការក្នុងអាជីពគឺជារឿងចាំបាច់ និងបង្រៀនខ្លួនឯងឲសម្រេចកិច្ចការតាមដែលអ្វីដែលអ្នកបានកំណត់។ ការជោគជ័យក្នុងអាជីពដែលអ្នកស្រឡាញ់នាំមកនូវភាពរីករាយជាច្រើន។ ប៉ុន្តែ នៅជោគជ័យមិនមានន័យសោះប្រសិនជាអ្នកភ្លេចពីអ្នកផ្ទះនិងធ្វើអ្វីដែលអ្នកស្រឡាញ់។
១) ដល់ម៉ោងចេញពីការងារត្រូវចេញពីការងារ
កុំធ្វើការងារថែមម៉ោង។ ការងារថែមម៉ោងមិនទទួលបានអ្វីទេ មានតែលទ្ធផលអាក្រក់។ ម៉្យាងវិញទៀត ប្រសិនជាអ្នកធ្វើការងារថែមម៉ោង អ្នកនឹងគ្មានម៉ោងផ្ទាល់ខ្លួនឡើង។ អ្នកនឹងមិនអាចធ្វើអ្វីផ្សេងឡើងក្រៅពីគេងឮដេកក្រោយពីធ្វើការអស់ជាច្រើនម៉ោង។ ក្នុងករណីចាំបាច់ ទើបអ្នកធ្វើការក្រៅម៉ោង។
២) សម្រាក ៣០ នាទីម្នាក់ឯង
សព្វថ្ងៃនេះ យើងម្នាក់ៗសុទ្ធតែរវល់និងប្រញាប់។ យើងលែងដឹងពីរបៀបសម្រាកទៀតហើយ។ តើលើកចុងក្រោយ ពេលណាដែលអ្នកបានអង្គុយក្នុងបរិយាកាសដ៏ស្ងៀមស្ងាត់មួយហើយអាចគិតអ្វីៗតាមដែលចិត្តចង់? ដូច្នេះហើយ អ្នកគួរតែមានពេលវេលាខ្លះសម្រាប់ខ្លួនឯងក្នុងការគិតរឿងការងារឡើងវិញ។
៣) រៀបចំគម្រោងសម្រាប់អាទិត្យក្រោយ
យើងម្នាក់ៗហាក់ដូចជារៀបចំគម្រោងច្រើនដែរ តែភាគច្រើនយើងភ្លេចវាទៅវិញ ទោះបីជាអ្នកបានសរសេរវាទុកក៏ដោយ។ តាមសារតែដូច្នេះហើយ អ្នកគួរតែចំណាយពេល១ម៉ោងដើម្បីរៀបចំជីវិតអ្នកអំឡុងពេលចុងអាទិត្យ។
៤) និយាយថា"ទេ"
អ្នកមិនសូវមានពេលសម្រាប់ខ្លួនឯងផលក្រោយពីចេញពីកន្លែងការងារ។ ដូច្នេះហើយ អ្នកគួរតែរៀននិយាយថា "ទេ" ទៅមនុស្សប្រសិនជាអ្នកចង់មានពេលសម្រាប់ខ្លួនឯង។ អ្នកច្បាស់ចង់មានពេលសម្រាប់គ្រួសារហើយ។ ម្តងទៀត ត្រូវចេះរៀននិយាយថា"ទេ" ៕
ប្រែសម្រួល៖ អ៊ឹង មុយូ
ប្រភព៖ www.lifehack.org