គួរដកថយឬយ៉ាងណា នៅពេលដែលយើងបរាជ័យ?
ភាពបរាជ័យ គឺជាផ្នែកមួយនៃជីវិត តែក៏មិនប្រាកដថា គ្រប់ពេលអ្នកតែងតែបរាជ័យនោះ ដែរ។ វាស៊ីសងទៅលើការខំប្រឹងបន្តរបស់អ្នក ទៅវិញទេ។ ខាងក្រោមនេះ នឹងបង្ហាញឲ្យអ្នកដឹងថា តើអ្នកគួរធ្វើយ៉ាងណា នៅពេលខ្លួនខិតខំដល់កំពូលហើយ តែនៅតែបរាជ័យនោះ៖
១) ផ្ដោតលើអ្វីដែលខ្លួនកំពុងមាន៖ អ្នកត្រូវគិតថា ទម្រាំ អ្នកមានអ្វីរាល់ថ្ងៃនេះ អ្នកធ្លាប់បានជម្នះឧបសគ្គអ្វីខ្លះមកហើយ។ អ្នកធ្លាប់ឆ្លងកាត់រឿងនឹកស្មានមិនដល់គ្រប់បែបយ៉ាង លះបង់ថាមពល ជីវិត ពេលវេលា ថវិកា ដើម្បីចង់បានអ្វីដែលអ្នកមានសព្វថ្ងៃនេះ។ ដូចនេះអ្នកគួររៀនប្រាប់ខ្លួនឯង ថា អ្នកមិនគួរបោះបង់ចោល នៅដំណាក់កាលនេះបានទេ អ្វីដែលអ្នកត្រូវធ្វើគឺការតស៊ូបន្ត ។
២) បទពិសោធន៍ឈឺចាប់ធ្វើឲ្យអ្នកតស៊ូ៖ បើអ្នកមិនសាកធ្វើ ក៏អ្នកមិនដឹងថា វាយ៉ាងណាដែរ។ ដូច្នេះអ្នកត្រូវចាំថា បទពិសោធន៍ឈឺចាប់ទាំងនោះ ហើយដែលជាគ្រូដល់ល្អ សម្រាប់អនាគតអ្នក។ ដូចលោក Thomas Edison ដែលជាអ្នកជំនួញដ៏ល្បីរបស់សហរដ្ឋអាមេរិក បាននិយាយថា៖ « ខ្ញុំមិនដែលបរាជ័យទេ តែខ្ញុំគ្រាន់តែ រកឃើញរឿងជាង១ម៉ឺនរឿង ដែលមិនទាន់ចេញជាផ្លែផ្កានៅឡើយ។»
៣) គ្មានអ្វីឋិតថេររហូតទេ៖ អ្នកត្រូវតែដឹងថា ជីវិត គឺតែងផ្លាស់ប្ដូរ ដូចនេះហើយបានជាអ្នកមិនអាចទាយដឹងថា វាសនា មនុស្សមានត្រឹមកម្រិតណានោះ។ អ្នកបរាជ័យ អាចក្លាយជាអ្នកមិនបរាជ័យវិញ អ្នកមានអាចក្លាយជាអ្នកក្រវិញត្រឹមមួយពព្រិចភ្នែកតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com