ជុំវិញ​មនុស្ស​ដែល​ឆ្លាត​ តែង​មាន ​​មនុស្ស​ឆ្លាត​ដូច​គ្នា​



មនុស្សឆ្លាតពួកគេតែងតែសម្លឹងមើលអ្នកដែលឆ្លាតដូចគ្នា ដើម្បី រៀនទទួលយកបទពិសោធន៍ថ្មីៗ និងរៀនដើរតាមមនុស្សទាំងនោះ។ តើអ្នកចង់ដឹងពីមូលហេតុដែលពួកគេធ្វើបែបនេះទេ?

១) ពួកគេនឹងធ្វើឲ្យអ្នកមានអារម្មណ៍វិជ្ជមាន៖ មនុស្សឆ្លាតភាគច្រើនជាមនុស្សដែលមានគំនិតវិជ្ជមានជាទីបំផុត។ ពេលដែលអ្នកដើរ ឬ ស្ថិតនៅជិតមនុស្សបែបនេះ អ្នកអាចនឹងមានទំនុកចិត្តក្នុងការសម្រេចអ្វីបានដោយជោគជ័យ ហើយអាចទៅរួចទាំងអស់ ព្រោះ អ្នកតែងមានមនុស្សគិតពីរឿងល្អ ៗ គ្រប់ពេល ថែមទាំងផ្ដល់ទស្សនៈជាច្រើន ដែលធ្វើឲ្យអ្នកគិតថា វាគ្មានបញ្ហាកើតឡើងលើអ្នកនោះទេ ។

២) ធ្វើឲ្យអ្នកឡើងកាន់តែខ្ពស់៖ មនុស្សដែលវ័យឆ្លាតភាគច្រើនគេតែងចង់ឲ្យមនុស្សជុំវិញ ខ្ពស់ ដូចជាគេដែរ។ គេតែងផ្ដល់ជាគំនិត និងទស្សនៈនានា ជាពិសេសអាចផ្ដល់ឱកាសចូលរួមកម្មវិធីដែលពួកគេតែងតែចូលរួម ដើម្បីដុសខាត់ ខ្លួនឯង ឱ្យកាន់តែអស្ចារ្យថែមទៀត។

៣) មានអ្នកគាំទ្រដ៏រឹងមាំ៖ នៅពេលអ្នកមានគំនិតចង់បង្កើតការរកស៊ី មួយ វាចាំបាច់ណាស់ដែលអ្នកអាចស្គាល់មនុស្សដែលឆ្លាតវាងវៃ និងពូកែខ្លាំងជាងអ្នក។ មិនដូច្នោះទេនោះ អ្នកនឹងមិនអាចទទួលបានគំនិត ពិសេសៗ ដែលពេលខ្លះអ្នកមិនអាចគិតដល់គំនិតនោះផង៕

ដោយ៖ព្រំ សុវណ្ណកណ្ណិកា ​

X
5s