ចង់ផ្លាស់ប្តូរជីវិត តើត្រូវផ្តើមពីចំណុចណា?​



វាពិតជាពិបាកខ្លាំងណាស់ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរជីវិតខ្លួនឯងឲ្យមានភាពប្រសើរឡើងជាងមុន តែមុននឹងអាចកែប្រែជីវិតរបស់អ្នកបាន វាក៏ត្រូវមានការចូលរួមពីចំណុចតូចៗទាំងអស់នេះផងដែរ៖

១) ផ្លាស់ប្ដូរការគិត៖ មុននឹងអាចមានការផ្លាស់ប្ដូរបាន ទាល់តែការគិតរបស់អ្នកមានការផ្លាស់ប្ដូរដែរ។ ឧទាហរណ៍ប្ដូរពីការគិតដែលអ្នកថាអ្នកគ្មានសមត្ថភាពអាចធ្វើរឿងអ្វីមួយបាន មកជាវិជ្ជមានដោយការសាកល្បងធ្វើវាជាមុនសិន។

២) ផ្លាស់ប្ដូរឥរិយាបថ៖ អ្នកចាប់ផ្ដើមរៀនកែប្រែខ្លួនបន្តិចម្ដងៗ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតវាក្លាយមកជាការចេះតស៊ូទៅមុខក្នុងឆាកជីវិត ប្ដូរទៅតាមអ្វីដែលអ្នកគិត។

៣) ផ្លាស់ប្ដូរស្នាដៃ៖ អ្នកខិតខំប្រឹងប្រែងជាងមុន ក្នុងការបញ្ចេញស្នាដៃឲ្យអ្នកដទៃទទួលស្គាល់ ហើយនេះក៏ជាជំហានដ៏ធំមួយផងដែរ ក្នុងការកែប្រែឆាកជីវិតរបស់អ្នក។

៤) ផ្លាស់ប្ដូរការយល់ឃើញចំពោះពិភពលោក៖ នេះគឺជាចំណុចដែលកៀកទៅនឹងការចាប់ផ្ដើមក្នុងការផ្លាស់ប្ដូរជីវិតរបស់អ្នកផងដែរ ព្រោះថានៅពេលដែលអ្នកមានការយល់ឃើញថ្មី នោះអ្នកក៏ហាក់បីដូចជារស់នៅក្នុងជីវិតមួយថ្មីផងដែរ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.success.com

X
5s