តើ​មនុស្ស​វៃ​ឆ្លាត​មាន​ទម្លាប់​យ៉ាង​ណា​ទៅ?​



ធម្មតាទេ មានមនុស្សជាច្រើនតែងតែឆ្ងល់ថាទោះបីខ្លួនព្យាយាមយ៉ាងណាក៏មិនស្មើនឹងគេអ្នកឆ្លាត ហើយតែងតែលួចសួរខ្លួនឯងជានិច្ចថាអ្នកទាំងនោះ មានគន្លឹះបែបណាទៅ ឬក៏មានទម្លាប់បែបណា។ តែតាមពិតទៅទម្លាប់របស់ពួកគេក៏មិនមានអីពិបាកធ្វើតាមអីណាស់ណាដែរ អ្វីដែលយើងត្រូវការនោះគឺការតាំងចិត្ត និងភាពអំណត់ ហើយទម្លាប់ទាំងអស់នោះរួមមានដូចជា៖

១) គោរពខ្លួនឯង៖ តាំងពីកើតមក អ្នកត្រូវបានអ្នកជុំវិញខ្លួន បង្រៀនឲ្យចេះគោរពអ្នកដទៃ តែមិនមានមនុស្សច្រើនទេ ដែលបានបង្រៀនអ្នកឲ្យចេះគោរពខ្លួនឯង ដូចជាការសម្រេចចិត្ត វិន័យ និងការសន្យាជាដើម។ ពេលខ្លះ អ្នកសន្យានឹងខ្លួនឯងថា នឹងធ្វើនេះធ្វើនោះឲ្យហើយនៅពេលនេះ ឬពេលនោះ តែចុងក្រោយ អ្នកបែរជាធ្វើដូចគ្មានរឿងអ្វីកើតឡើង។

២) បង្កើតបរិយាកាសល្អៗ៖ ជំពូកមនុស្សប្រភេទនេះ មិនចូលចិត្តបរិយាកាសអាប់អួ  ឬតានតឹងនោះទេ ព្រោះវានឹងធ្វើឲ្យពួកគេឆាប់ធុញជាខ្លាំង ហើយគិតអីមិនចេញថែមទៀតផង ដូចនេះ អ្នកតែងតែឃើញពួកគេនៅកម្មវិធីសប្បាយៗជានិច្ច។

៣) ហ្វឹកហាត់ខ្លួនឯងរាល់ថ្ងៃ៖ ការហ្វឹកហាត់នេះមានច្រើនបែបបទ ដូចជាការអានសៀវភៅ ការធ្វើលំហាត់ ការផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗ ឬរៀនពីអ្វីដែលប្លែកជាដើម។ ពួកគេធ្វើបែបនេះដើម្បីកុំឲ្យខួរក្បាលរបស់ពួកគេសម្រាកយូរពេក ព្រោះវានឹងមិនបានគិតនោះទេ ហើយបើអ្នកមិនសូវបានគិត តើអ្នកនឹងក្លាយទៅជាមនុស្សឆ្លាតបានដោយរបៀបណា៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.entrepreneur.com

X
5s