គន្លឹះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់
តើអ្នកមានដែលគិតទេថា អ្នកពិតជាមិនចង់រស់នៅដោយពឹងអាស្រ័យទៅលើនរណាម្នាក់នោះទេ។ ហើយគ្រប់យ៉ាងដែលអ្នកចង់ធ្វើនោះគឺការធ្វើអ្វីឡើង ដោយខ្លួនឯងទាំងស្រុង។ តើធ្វើយ៉ាងណាដើម្បីក្លាយខ្លួនទៅជាមនុស្សឯករាជ្យម្នាក់បាន?
១) ត្រូវដឹងថាខ្លួនឯងជានរណា៖ ប្រសិនបើអ្នកដឹងច្បាស់ថា ខ្លួនឯងជាមនុស្សដូចម្ដេចហើយនោះ អ្នកនឹងស្វែងរកឃើញថាតើអ្វីខ្លះទៅដែលអ្នកអាចធ្វើបាន។ តើអ្វីទៅដែលធ្វើឲ្យអ្នកសប្បាយ និងធុញទ្រាន់ ? ហើយអ្វីខ្លះជាភាពខ្លាំងនិងភាពខ្សោយរបស់អ្នក? នៅពេលអ្នកបានដឹងពីអ្វីដែលខ្លួនឯងមាន ហើយនោះ អ្នកនឹងដឹងថា តើជំហានបន្ទាប់អ្នកគួរធ្វើអ្វីសម្រាប់ជីវិតខ្លួនឯង?
២) មិនត្រូវនៅក្រោមគេ៖ អ្នកមិនត្រូវអនុញ្ញាតឲ្យនរណាម្នាក់គ្រប់គ្រងអ្នកបានទេ ហើយក៏មិនចាំបាច់ពឹង ពាក់នរណាដើម្បីធ្វើអ្វីមួយដល់អ្នកដែរ។ នៅពេលបង្កើតទម្លាប់ពឹងពាក់អ្នកដទៃ គឺវាហាក់ដូចជា អ្នកកំពុងតែឲ្យថាមពលរបស់ខ្លួនទៅគេដូច្នេះដែរ។
៣) ព្យាយាមគិតអ្វីដោយខ្លួនឯង៖ វាបង្ហាញពីការផ្ដល់តម្លៃ ក្នុងការធ្វើអ្វីមួយ ដោយមិនខ្វល់ពីការរិះគន់ពីសំណាក់អ្នកខាងក្រៅ។
៤) ត្រូវចេះសួរ៖ នៅពេលអ្នកទាល់តម្រិះ និងមិនដឹងថា ត្រូវទៅតាមផ្លូវណាឲ្យល្អ អ្នកមិនត្រូវបោះបង់ ការងារនោះឲ្យគេភ្លាមៗ ទេ តែអ្នកត្រូវចេះសួរអ្នកដទៃ ដើម្បីទទួលបានផ្លូវ ហើយព្យាយាមធ្វើវា ឲ្យអស់ពីសមត្ថភាពតែម្ដង ទើបបានសម្រេច។
៥) ត្រូវចេះរុករកអ្វីថ្មី៖ អ្នកត្រូវចេះ រុករកអ្វីដែលថ្មីៗ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ ដើម្បី មានទឹកចិត្តក្លាហានគ្រប់គ្រាន់ ក្នុងការធ្វើវា ដូចជាគេឯងដែរ។ អ្នកគួរចូលរួមកម្មវិធីដែលបង្ហាញពីបទពិសោធន៍នៃជីវិត ដើម្បីបានផ្លូវខ្លះទុកសម្រាប់អនុវត្តន៍ពេលអ្នកជួបវា ថ្ងៃណាមួយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org24