ប្រសិន​​បើ​អ្នក​មាន​អត្តចារឹត​ដូច​ខាង​ក្រោម ​អ្នក​​​​​អាច​នឹង​​ឆ្លាត​​វៃជាង​មនុស្ស​ធម្មតា​



វាប្រាកដណាស់មានកត្តាជាច្រើនដែលធ្វើឲមនុស្សម្នាក់មានភាពឆ្លាតវ៉ៃ។ ប៉ុន្តែ ក៏មានរឿងជាច្រើនដែលមិនធ្វើឲអ្នកឆ្លាតវៃ។ បុគ្គលិកលក្ខណៈរបស់យើង ក៏បង្ហាញពីភាពឆ្លាតវ៉ៃរបស់យើងដេរ។ ហើយតាមរយៈ អត្តចារឹតនេះ គេអាចដឹងថាអ្នកឆ្លាតជាងអ្នកដទៃឬយ៉ាងណា។ ប្រសិនជាអ្នកមានអត្តចារឹត ដូចខាងក្រោម ឱកាសដែលអ្នកនឹងមានភាពឆ្លាតវៃគឺមានច្រើន។

១) មនុស្សដែលជឿលើគំនិតខ្លួនឯងឬខ្លួនឯងជាងអ្នកដទៃ៖ មនុស្សប្រភេទនេះអាចប្រាប់ច្រើនណាស់ពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់។ តាមការស្រាវជ្រាវដែលធ្វើដោយ The Gifted Development Center មនុស្សដែលអាចផលិតលទ្ធផលបានល្អភាគច្រើនជាមនុស្សដែលជឿលើខ្លួនឯង មិននិយាយច្រើន។ តាមការសិក្សាក៏បង្ហាញឲឃើញថា មនុស្សប្រភេទនេះឆ្លាតជាងមនុស្សដែលនិយាយច្រើន។

២) មនុស្សដែលកំប្លែង៖ ការដែលមានភាពកំប្លែង គឺជាចំណុចមួយដ៏សំខាន់នៃភាពឆ្លាតវៃរបស់មនុស្សម្នាក់។ តើអ្នកធ្លាប់ជួបមនុស្សដែលកំប្លែង ដែលធ្វើឲមនុស្សនៅជុំវិញរបស់ពួកគេសើច ? វាជាកត្តាមួយនៃភាពឆ្លាតវៃ។ មនុស្សប្រភេទនេះអាចមានទំនាក់ទំនងជាមួយមនុស្សគ្រប់ប្រភេទបាន។

៣) មនុស្សដៃឆ្វេង៖ មនុស្សដៃឆ្វេងមួយចំនួនជាមនុស្សក្នុងចំណោមមនុស្សឆ្លាតវ៉ៃនៅលើពិភពលោក។ ហើយអ្នកវិទ្យាសាស្ត្រមានវិធីដ៏ចាប់អារម្មណ៍មួយក្នុងការរៀបរាប់ពីវា។ អ្នកវិទ្យាសាស្ត្របានរកឃើញថាមនុស្សដៃឆ្វេងភាគច្រើនមានភាពឆ្នៃប្រឌិតជាងមនុស្សដៃស្កាំ។ ម៉្យាងវិញទៀត មនុស្សដៃឆ្វេងពូកែទន្ទេញឬចងចាំអ្វីមួយ។

៤) មនុស្សចូលចិត្តនៅដល់យប់ជ្រៅ៖ មនុស្សដែលចូលចិត្តនៅដល់យប់ជ្រៅច្រើនតែមនុស្សដែលមានប្រាជ្ញាក្នុងលោក។ តាមការសិក្សាមួយ មនុស្សដែលចូលគេងយប់ជ្រៅនិងមនុស្សងើបល្បឿនជាមនុស្សដែលអាចរកចំណូលបានច្រើន។ លើសពីនេះទៅទៀត មនុស្សដែលចូលចិត្តនៅដល់យប់ជ្រៅមានគំនិតឆ្នៃប្រឌិតជាច្រើន៕

ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.higherperspectives.com

X
5s