អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច​



មនុស្សជាច្រើនពិតជាធ្លាប់គិតថា តើគួរមានមិត្តភ័ក្ដិច្រើនឬតិចក្នុងឆាកជីវិតយើងនេះ។ តើអ្នកធ្លាប់សង្កេតមើលមនុស្សឆ្លាតវ៉ៃ និងមិត្តភ័ក្ដិដែលពួកគេមានដែរឬទេ? វាបានបង្ហាញថា មនុស្សដែលឆ្លាតច្រើនតែមានមិត្តភ័ក្ដិតិចតួច។ ខាងក្រោមនេះជាមូលហេតុ។

១)តើអ្វីដែលធ្វើឲអ្នកសប្បាយចិត្តឲពិតប្រាកដ

តាមការសាកសួរមនុស្ស ១៥០០០នាក់ដែលមានវ័យ១៨ដល់២៥ឆ្នាំបានរកឃើញថា មនុស្សដែលរស់នៅកន្លែងដែលមនុស្សរស់នៅច្រើនច្រើនតែមិនសប្បាយចិត្ត។ ម៉្យាងវិញទៀត តាមការរកឃើញថ្មីៗ មនុស្សដែលឧស្សាហ៍មានទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្ត្រជិតស្និទ្ធច្រើនតែសប្បាយចិត្តជាង។

២) មនុស្សឆ្លាតផ្ដោតសំខាន់លើការងារ

មនុស្សដែលពូកែឬឆ្លាតចូលចិត្តប្រើពេលវេលារបស់ពួកគេទៅធ្វើអ្វីដែលមានប្រយោជន៍។ ដូច្នេះហើយ ពួកគេមិនសូវមានពេលនិយាយលេងជាមួយមនុស្សផ្សេងទេ។ ពួកគេត្រូវកាត់បន្ថយទំនាក់ទំនងជាមួយមនុស្សដែលមិនចាំបាច់ហើយពួកគេចូលចិត្តធ្វើការនៅផ្ទះមិនសូវចូលចិត្តធ្វើការតាមហាងកាហ្វេអ្វីទេ។

៣) មនុស្សពូកែឲតម្លៃទៅលើមិត្តភាពខុសពីមនុស្សធម្មតា

មនុស្សពូកែឲតម្លៃទៅលើមិត្តភាពឬទំនាក់ទំនងស្នេហាដូចតែមនុស្សដទៃ ប៉ុន្តែ ពួកគេច្រើនតែជ្រើសរើសមិត្តភក្ត្រដែលពួកគេចង់ចំណាយពេលជាមួយ។ វាមិនមានន័យថាពួកគេមិនឲតម្លៃមិត្តភាពនោះទេ តែពួកគេមានកិច្ចការជាច្រើនតែត្រូវធ្វើនិងសុបិនដែលពួកគេត្រូវសម្រេច។

៤) សង្គមបច្ចុប្បន្ន

មនុស្សឆ្លាតមានសមត្ថភាពដោះស្រាយកិច្ចការច្រើនជាងមនុស្សធម្មតា។ នៅក្នុងសង្គមដ៏ប្រកួតប្រជែងបែបនេះ ពួកគេត្រូវខំប្រឹងនិងបំពេញកិច្ចការឲបានច្រើន។ ដូច្នេះហើយ ពួកគេមិនសូវចំណាយពេលទាក់ទងក្នុងសង្គមទេ៕

ប្រែសម្រួល៖អឹុង មួយយូ

ប្រភព៖ www.lifehack.org

X
5s