នារី បុរស គ្នាយើងចាប់ផ្តើមចំណុច ៥យ៉ាងនេះសម្រាប់ខ្លួនឯង
ពេលវេលាចេះតែរំកិលទៅមុន។ អ្នកប្រហែលជាបានត្រៀមនូវសកម្មភាពជាច្រើនដែលអ្នកចង់ធ្វើឬចង់សាកក្នុងជីវិតនេះ។ តែ ប្រសិនជាអ្នកគិតថា អ្នកមិនចង់ធ្វើវិញទាំងអស់ ចូលអ្នកសាកគិតម្ដងទៀត តើអ្នកនឹងខ្វះវិញ។ ជីវិត គឺខ្លីណាស់ ដូច្នេះហើយអ្នកគួរតែបានស្គាល់ ឬបានធ្វើរឿងទាំងនោះទាត់អាកាសធាតុល្អ។
១) ស្នេហា៖ ការមានសេចក្ដីស្នេហាគឺប្រហែលជារឿងមួយដ៏អស្ចារ្យដែលមនុស្សរាល់គ្នាគួរតែមាន។ តែនោះមិនមែនន័យថា អ្នកត្រូវមានការរួមរក្សនោះទេ។ អ្នកអាចមានអារម្មណ៍ដ័អស្ចារ្យមួយនេះដោយគ្រាន់តែរកមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នា។
២) រក្សាសុខភាពឲបានល្អ៖ ការមានសុខភាពគឺពិតជារឿងមួយដ៏សំខាន់សម្រាប់មនុស្សរាល់គ្នា។ វាមិនមែនថាអ្នកត្រូវមើលថែខ្លួនឯងនៅរដូវក្តៅនោះទេ តែជាធម្មតាក៏អ្នកត្រូវមើលថែដែរ។ គ្រាន់តែថា រដូវក្ដៅគឺល្អចំពោះការហាត់ប្រាណ ។
៣) រៀនអ្វីដែលថ្មី៖ មិនថាអ្នកចង់រៀនភាសាថ្មីឬចង់មានទម្លាប់ថ្មី ចូលអ្នកធ្វើវា។ អ្នកត្រូវធ្វើតាមអ្នកអាចធ្វើទៅបានដើម្បីសម្រេចគោលបំណងទាំងនោះ។ អ្នកមិនត្រូវបញ្ឈប់ការសិក្សាឡើយ។ ដូច្នេះហើយ រៀនអ្វីក៏បានឲតែអ្នករៀន។
៤) ប្រឈមនឹងភាពភ័យខ្លាច៖ ការប្រឈមនឹងភាពភ័យខ្លាចអាចជួយអ្នកបានច្រើនយ៉ាងណាស់។ សម្រាប់អ្នកដំបូង ការប្រឈមនឹងភាពភ័យខ្លាចអាចជួយអ្នកមានអារម្មណ៍ថាសុវត្ថិភាពចំពោះខ្លួនឯង។
៥) ដើរលេង៖ មិនថាអ្នកដើរលេងនៅក្រៅប្រទេសឬក្នុងប្រទេសនោះទេ អ្នកដើរលេងចុះ។ ការដើរលេងផ្ដល់នូវបទពិសោធន៍ដែលអ្នកមិនអាចបំភ្លេចបាន។ ម៉្យាងវិញទៀត ដំណើរកម្សាន្តក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្សដែរ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.higherperspectives.com