សញ្ញា​ទាំង​ ៤​នឹង​បង្ហាញ​ថា អ្នក​មាន​គំនិត​ឬ​គោល​បំណង​ខ្ពស់​ក្នុង​ជីវិត​



ពេលខ្លះក្នុងឆាកជីវិតយើង អ្នកអាចមានអារម្មណ៍ថា គ្មានអ្វីដែលអ្នកមិនអាចរៀបរាប់ទៀតទេ។ យើងដឹងហើយថា យើងគួរមើលទៅអ្វីឲបានឆ្ងាយមិនមែនគិតតែធ្វើអ្វីដែលយើងធ្វើប្រចាំថ្ងៃនោះទេ។ ប៉ុន្តែ មនុស្សជាច្រើនចូលចិត្តរស់នៅបែបងាយស្រួល តែមិនហ៊ានប្រថុយធ្វើអ្វីដែលថ្មីឡើយ។ ប្រសិនជាអ្នកមានសញ្ញា៤ខាងក្រោមនេះ នោះបង្ហាញថាអ្នកជាមនុស្សដែលមើលបានឆ្ងាយ។

១) អ្នកមានឧត្ដមគតិ ៖ ពិភពលោកប្រហែលជាមានរឿងល្អនិងរឿងអាក្រក់។ ប៉ុន្តែ ក្នុងនាមជាអ្នកមានឧត្ដមគតិ អ្នកជម្រើសមើលផ្នែកល្អក្នុងរាល់កិច្ចការឬរឿងរ៉ាវផ្សេងៗ។ ទោះបីជាមានពេលខ្លះ អ្នកមានអារម្មណ៍អស់សង្ឃឹម តែអ្នកដឹងច្បាស់ថា បញ្ហាច្បាស់ជាមាន តែដំណោះស្រាយក៏មានដូចគ្នា។ អ្នកមានឧត្ដមគតិច្រើនមានគំនិតថ្មីៗ។

២) ពោរពេញទៅដោយក្តីស្រឡាញ់ ៖ អ្នកជាមនុស្សដែលមានក្តីស្រឡាញ់ខ្លាំង ហើយក៏មានពេលខ្លះ អ្នកស្ម័គ្រចិត្តផ្ដល់សេវាដោយឥតគិតថ្លៃ ប្រសិននោះជាអ្វីដែលអ្នកស្រឡាញ់។ ដោយគ្រាន់តែអ្នកធ្វើឲមនុស្សសើច ឬញញឹម បង្ហាញពួកគេនូវអ្វីថ្មីៗ អ្នកបានជំរុញទឹកចិត្តទៅដល់មនុស្សជុំវិញខ្លួនឯង។

៣) រកកម្លាំងចិត្ត៖ មានពេលខ្លះ អ្នកទុកកិច្ចការរបស់អ្នកចោលមិនមែនអ្នកមិនចង់ធ្វើវាទេ ប៉ុន្តែអ្នកកំពុងរងចាំពេលវេលាដ៏ត្រឹមត្រូវមួយដើម្បីចាប់ផ្ដើម។ អ្នកចូលចិត្តរង់ចាំដល់ពេលវេលាល្អឥតខ្ចោះឬរង់ចាំដល់អ្នកមានអារម្មណ៍ក្នុងការធ្វើការ។ ហើយលទ្ធផលច្រើនតែល្អ។

៤) មិនចូលចិត្តធ្វើការឲអ្នកដទៃ៖ ភាគច្រើន អ្នកស្អប់ធ្វើការឲអ្នកដទៃ តែមិនមែនធ្វើការឲខ្លួនឯង។ វាមិនមែនដោយសារតែអ្នកមិនចង់ជួយនោះទេ ប៉ុន្តែដោយសារតែអ្នកគិតអាចធ្វើប្រសើរជាងនេះជាជាងធ្វើការអ្វីដែលគេបញ្ជាមកពីលើមក។ វាអាចធ្វើឲអ្នកមានអារម្មណ៍ថាបរាជ័យ ដែរអ្នកជឿជាក់ថាអ្នកអាចប្រើជំនាញដែលអ្នកមានទៅធ្វើរឿងអ្វីដែលល្អជាងនេះ៕

ប្រែសម្រួល៖ អឹុង មួយយូ

ប្រភព៖ www.higherperspectives.com  

X
5s